សហព័ន្ធកីឡាបាល់ទាត់វៀតណាមបានពិន័យខ្សែការពារក្លិប HCMC FC កីឡាករ Ngô Hoàng Thịnh ដោយព្យួរមិនឲ្យកីឡាកររូបនេះលេងបាល់រហូតដល់ដំណាច់ឆ្នាំ២០២១នេះជាមួយនិងការផាកជាលុយ៤០លានដុង។
VFF បានពិន័យបែឬបនេះដោយសារតែ Hoàng Thịnh បង្កកំហុសឲ្យខ្សែបម្រើ Hùng Dũng របស់ក្លិប Hanoi FC បាក់ជើងអំឡុងការប្រកួតក្នុងលីគកំពូលវៀតណាមកាលពីម្សិលមិញ។ បន្ថែមពីនេះទៀតនោះ! Ngô Hoàng Thịnh ត្រូវតែចេញថ្លៃព្យាបាលជើងរបស់ Hùng Dũng ទាល់តែជាសះស្បើយ។
យោងតាមក្រុមគ្រូពេទ្យរបស់ក្លិប Hanoi FC បានឲ្យដឹងថាកីឡាករសំខាន់ម្នាក់របស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម Do Hung Dung នឹងត្រូវអវត្តមានយ៉ាងហោចណាស់មួយឆ្នាំ ដោយសារតែគាត់បានរងរបួសជើង បន្ទាប់ពីមានបញ្ហាមិនស្រួលនៅក្នុងការប្រកួតលីគកាលពីថ្ងៃអង្គារ។
ជើងរបស់ Do Hung Dung ត្រូវបានគេមើលឃើញយ៉ាងច្បាស់នៅក្នុងវីដេអូយឺតៗសារឡើងវិញអំពីការប៉ះទង្គិចគ្នា ដែលបានកើតឡើងនៅនាទីទី ២៧ នៅឯកីឡដ្ឋាន Thong Nhat ក្នុងទីក្រុងហូជីមិញ។ប្រធានក្រុម Hanoi FC កីឡាករ Nguyen Van Quyet បានបញ្ជូនបាល់ពីស្លាបខាងស្តាំ មុនពេលដែល Do Hung Dung អូសទៅមុខហើយបានប៉ះទង្គិចយ៉ាងខ្លាំង។ Ngo Hoang Thinh បានទៅស្ទាក់ចលនាអូសបាល់ដោយប្រើជើងទាំងពីរបណ្ដាលឲ្យប៉ះទង្គិចរហូតដល់បាក់ជើងតែម្ដង។
“ គ្រូពេទ្យបាននិយាយថា Dung នឹងធ្វើការវះកាត់នៅព្រឹកថ្ងៃពុធនេះ ហើយគាត់ប្រហែលជាអវត្តមានយ៉ាងហោចណាស់មួយឆ្នាំដែរ” >