លោក Ole បង្ហាញឈ្មោះកីឡាករ​៣​នាក់ផ្ដល់ផលចំណេញ​ពី​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​មក​ជួយក្លិបវិញ

Donny van de Beek និង Paul Pogba នឹង​ទទួលបាន​ឱកាស​លេង​នៅ​ជម្រើស​ជាតិ​ក្រោយ​ពេល​វេលា​លេង​នៅ​ក្លិប​មិន​សូវ​បាន​ច្រើន ចំណែក Anthony Martial អាចផ្ដល់ផល​ចំណេញមក​កាន់​ក្លិប​ពេល​គាត់​បង្ហាញ​ទម្រង់​លេង​នៅ​ជម្រើស​ជាតិ​​ពិសេស ផ្លាស់ប្ដូរ​ទម្រង់​លេង​ដែល​កំពុងធ្លាក់ចុះ។

0_GettyImages 545201912

ជាទូទៅ! លោក Solskjaer បាន​និយាយ​ថា​កំឡុងសម្រាកវិស្សមកាលជម្រើស​ជាតិ​គឺ​ជា​ពេល​វេលា​ល្អ​សម្រាប់​ជម្រើស​ជាតិ។លោក Ole Gunnar Solskjaer និយាយ​ពេល​ដែល​កីឡាករចាកចេញ​ពី​ក្លិប​ទៅ​លេង​នៅ​ជម្រើស​ជាតិ។

49251005 770x513

"ខ្ញុំគិត​ថា​ពេល​សម្រាក​លីគ​ដើម្បី​លេង​ជម្រើស​ជាតិ​នឹង​ផ្ដល់ឲ្យ ​​Donny [van de Beek] និង Paul [Pogba] ទទួលបានឱកាស​លេង​ទៅ​ចុះ។វាក៏បានផ្ដល់ឲ្យ Anthony Martialទទួលបានឱកាស​ក្នុង​ជម្រើស​ជាតិ​បារាំង​ពួក​គេ​អាច​ផ្លាស់ប្ដូរ​បរិយាកាស​ហើយ​គាត់​នឹង​ទទយឲួលបានថាមពលថ្មី"។

49986094 Scaled

“ ក្មេងៗស្នាក់​នៅទីលានហ្វឹកហាត់ Carrington រាល់ថ្ងៃអស់រយៈពេលជាយូរមកហើយ ហើយការផ្លាស់ប្តូរទេសភាព ក៏នឹងផ្តល់ថាមពលដល់ពួក​គេផងដែរ។ ការឈប់សម្រាកនេះកើតឡើងចំពេលល្អ ហើយយើងនឹងត្រៀមខ្លួនហើយកុំបារម្ភពីបញ្ហានេះ"។

Skysports Ole Gunnar Solskjaer_5110124

បារាំងនឹង​ត្រូវជួប​ហូឡង់​ហើយ​ការ​ប្រកួត​នេះ​នឹង​ផ្ដល់​នាទី​និង​បរិយាកាស​ថ្មី​ដល់​កីឡាករ​បិសាចក្រហម​ទាំងប៉ុន្មាន​ដែល​មិន​សូវ​ទទយលបានឱកាស។ អ៊ីចឹង​ក៏ដោយ! បិសាចក្រហម​នៅ​មានបញ្ហាមួយចំនួន​ដូចជាកីឡាកររបួស (Rashford, Greenwood...)៕

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: