រដ្ឋមន្រ្តីឥណ្ឌូនេស៊ីម្នាក់​គ្រោង​ទិញ​ក្លិបមួយលេងក្នុងក្របខ័ណ្ឌ League One របស់អង់គ្លេស​

រដ្ឋមន្រ្តីក្រសួងសហគ្រាសរដ្ឋឥណ្ឌូណេស៊ី(State Owned Enterprises (SOEs)) លោក Erick Thohir  និងពាណិជ្ជករ Anindya Bakrie ឥឡូវកំពុងមានគម្រោងទិញក្លិបមួយពីលីកលំដាប់ទី ៣ របស់អង់គ្លេស (លីកមួយ)គឺ​Oxford United។

Erick

យោងតាមរបាយការណ៍ពី The Telegraph និង Oxford Mail បានឱ្យដឹងថាអ្នកទាំងពីរបានធ្វើសំណើជាផ្លូវការហើយនិងបានទិញភាគហ៊ុនចំនួន ៥១ ភាគរយពីម្ចាស់ក្លឹបថៃឈ្មោះ Sumrith 'Tiger' Thanakarnjanasuth ។ ដំណើរការនៃការផ្ទេរភាពជាកម្មសិទ្ធិរបស់ Oxford United ត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ រួមទាំងការទទួលបានការយល់ព្រមពីគណៈគ្រប់គ្រងនៃសហព័ន្ធបាល់ទាត់អង់គ្លេស(English Football League)។

Download

លោក Erick Thohir ដែលធ្លាប់ជាម្ចាស់ក្រុម Inter Milan សង្ឃឹមថាការទិញភាគហ៊ុនរបស់ Oxford United នឹងដំណើរការទៅយ៉ាងរលូន​បើទោះបីជាមានការទទួលស្គាល់ថាបាល់ទាត់អង់គ្លេសមិនងាយស្រួល ក៏ដោយហើយគាត់ត្រៀមទប់ទល់យ៉ាងខ្លាំងដែរ។

លោក Erick Thohir  ដែលជាម្ចាស់ក្លឹប DC United លេង​ក្នុង​លីគ​កំពូលសហរដ្ឋអាមេរិកបាននិយាយថា៖ "សូមបួងសួង សូមអោយអ្វីគ្រប់យ៉ាងដំណើរការទៅដោយរលូន" ។

Erick_thohir_2 169

លោកបានបន្ថែមថា៖“ បាល់ទាត់អង់គ្លេសមិនងាយស្រួលទេ ប៉ុន្តែយើងត្រូវតែព្យាយាម” ។

Erick Thohir ក៏ជាស្ថាបនិកនៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយឈ្មោះ Mahaka Group និងជាម្ចាស់ស្ថានីយ៍ទូរទស្សន៍ និងក្រុមហ៊ុនកាសែតជាច្រើននៅឥណ្ឌូនេស៊ី។

Gettyimages 1307433535 594x594 1

បច្ចុប្បន្ន Oxford United ឈរ​ចំណាត់​ថ្នាក់ទី ១១ ក្នុង តារាង League One ។ នៅសល់ ១១ ប្រកួតទៀតដើម្បីរកតំណែងកំពូលទាំង ៦ ដូច្នេះពួកគេអាចដណ្តើមបានកៅអីវគ្គជម្រុះ ដើម្បីឈានទៅប្រកួតដណ្តើមពានរង្វាន់ EFL Championship ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: