គ្រូបង្វឹកក្លិបវិសាខាលោក Colum Curtis មានឱកាសបន្តការសិក្សាវគ្គគ្រូបង្វឹក UEFA Pro Licence ដែលសមាគមកីឡាបាល់ទាត់អៀកឡង់ខាងជើងបានទទួលស្គាល់ ខណៈដែលបច្ចុប្បន្នលោកកំពុងស្នាក់នៅប្រទេសកម្បុជាដឹកនាំក្លិបប្រកួតប្រជែងពានរង្វាន់ Metfone Cambodian League។
Congratulations client @Colum_Curtis who has been accepted to progress his UEFA Pro Licence with @OfficialIrishFA. 31yr old is currently Head Coach with AFC Cup side Visakha FC 🇰🇭#MSMpathways #AFC #asiafootball #stepbystep #opportunities pic.twitter.com/Ruc0tpWqMM
— Mccreery Sports Mgmt (@mccreerysports) March 22, 2021
សរសេរក្នុងគណនី Facebook របស់ខ្លួន លោក Colum Curtis បាននិយាយថា៖"ខ្ញុំមានសេចក្ដីរំភេីបរីករាយ និងមានកិត្តិយណាស់ដែលបានមានឱកាសទៅបន្តសិក្សាវគ្គ Pro Licence ដែលជាវគ្គគ្រូបង្វឹកបាល់ទាត់កម្រិតខ្ពស់បំផុត ដែលបន្ទាប់ពីជាប់បញ្ចប់វគ្គនេះហេីយ ខ្ញុំអាចដឹកនាំក្រុមបាល់ទាត់កំពូលៗនៅលេីពិភពលោកបានក៍ដូចជាក្រុមនៅក្របខណ្ឌ UEFA Champions League និងក្រុមជម្រេីសជាតិនានា"។
"ខ្ញុំបានប្រឹងប្រែងដេីម្បីឱកាសនេះជាយូរមកហេីយ។ ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នា ជាពិសេសលោកគ្រូៗ និងមិត្តរួមការងារទាំងចាស់ ទាំងបច្ចុប្បន្មដែលបានជួយជ្រោមជ្រែងខ្ញុំកន្លងមក។ ឥឡូវខ្ញុំមានអាយុ ៣១ ខ្ញុំកំពុងទន្ទឹមរង់ចាំពេលវេលាមកដល់ដែលខ្ញុំត្រូវទៅសិក្សា និងបន្តការអភិវឌ្ឍរបស់ខ្ញុំ"។
បទពិសោធន៍នៅកម្ពុជា លោក Colum Curtis ធ្លាប់ធ្វើការនៅក្លិបព្រះខ័នរាជស្វាយរៀងក្នុងឆ្នាំ២០១៩ហើយឆ្នាំ២០២០លោកកាន់ការងារជាគ្រូបង្គោលក្លិបវិសាខាដោយជួយក្លិបមួយនេះឈ្នះពានសម្ដេចហ៊ុន សែនរដូវកាល២០២០។ សម្រាប់ឆ្នាំ២០២១នេះដែរលោកនឹងដឹកនាំក្រុមប្រកួតប្រជែងពានលីគនិងខាប់ក្នុងស្រុក ខណៈពានរង្វាន់អន្តរជាតិ AFC Cup លោកត្រូវដឹកនាំវិសាខាលេងក្នុងវគ្គជម្រុះ Play-off ជុំដំបូងជាមួយក្លិប Lalenok United របស់ទីម័រខាងកើត៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក