ខ្សែប្រយុទ្ធ Borussia Dortmund កីឡាករ Erling Haaland បានទទូចថារូបគេមិនបារម្ភអំពីអនាគតរបស់ខ្លួនជាមួយក្លិបនោះទេ ទាក់ទនងជាមួយព័ត៌មានចចាមអារ៉ាមមួយចំនួនក្នុងរយៈពេលចុងក្រោយនេះ។
Haaland បានអភិវឌ្ឍន៍ខ្លួនជាខ្សែប្រយុទ្ធដ៏មុតស្រួចម្នាក់ក្នុងចំណោមកីឡាករខ្លាំងៗក្នុងទ្វូីបអឺរ៉ុប ដោយស៊ុតបញ្ចូលទី៣១គ្រាប់ក្នុង៣០ប្រកួតក្នុងេរដូវកាលនេះឲ្យ Dortmund។ កីឡាករវ័យ២០ឆ្នាំត្រូវបានអ្នកសារព័ត៌មានសួរអំពីអនាគតរបស់ខ្លួនពេលមកប្រមូលផ្ដុំហ្វឹកហាត់ក្នុងជម្រើសជាតិន័រវេសប៉ុន្តែរូបគេបានបញ្ជាក់ថានៅសល់កុងត្រាជាមួយ Dortmund ហើយគាត់គួរតែលេងឲ្យអស់ចិត្តនៅទីនោះ។
"ខ្ញុំនៅសល់កុងត្រា៣ឆ្នាំនៅឯ Borussia Dortmund ខ្ញុំមិនបារម្ភអំពីវាទេ"។
Haaland didn't look happy after the full time whistle 👀 pic.twitter.com/xNz2mVrGLi
— ESPN FC (@ESPNFC) March 20, 2021
ក្រោយលទ្ធផលស្មើជាមួយKöln ២ទល់២ Haaland បានដោះអាវក្រវាត់ទៅកាន់ខ្សែការពារ Jorge Meré មុនពេលដើរទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ទាំងខឹងសម្បារដែលស្ថានភាពនេះត្រូវបានគេជាដុំ ផ្លុំបញ្ឆេះជាភ្លើងនៃព័ត៌មានចចាមអារ៉ាមផ្ទេរទៅលេងនៅ Barcelona, Chelsea និង Real Madrid ។
បែបណាក្ដី! ខ្សែប្រយុទ្ធរូបនេះបង្ហាញអំពីភាក្ដីភាព នៅអាល្លឺម៉ង់ដល់ចប់កុងត្រា។ គេដឹងថាតម្លៃផ្ដាច់កុងត្រានរបស់ Haaland ៧៥លានផោនហើយតម្លៃផ្ដាច់កុងត្រានេះទៀតសោតផុតកំណត់នៅឆ្នាំ២០២២ខាងមុខនេះ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក