Donny van de Beek អាចគ្រោងនឹងចាកចេញពី Manchester Unitedក្នុងរដូវក្ដៅនេះ(ចប់រងូវកាល២០២០/២០២១) បើតាមការបង្ហាញពីវេបសាយ 90min។
Van de Beek បានមកចូលរួមជាមួយ Man Utd ក្នុងរដូវក្ដៅនៃដើមរដូវកាល២០២០ បន្ទាប់ពីចាកចេញពីក្លិប Ajax របស់ហូឡង់ក្នុងតម្លៃ៤០លានផោន។ ពេលវេលារបស់ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះនៅ Old Trafford មិនដំណើរការដូចក្ដីសង្ឃឹមនោះទេ។ ចាប់តាំងពីស៊ុតបញ្ចូលទីមួយគ្រាប់ក្នុងការចូលលេងដំបូងបំផុតទល់និង Crystal Palace រូបគេទើបតែបង្ហាញខ្លួនក្នុងឈុតដំបូង២ប្រកួតប៉ុណ្ណោះក្នុងលីគនិង១២ប្រកួតគ្រប់ពានរង្វាន់ហើយមិនទាន់រកបានគ្រាប់បាល់នៅឡើយទេ។
ការប្រកួតប្រជែងក្នុងជម្រើសដំបូង១១នាក់នៅMan Utdគឺពិបាកណាស់សម្រាប់ Van de Beek ខណៈតំណែងរបស់គាត់គឺបម្រើប្រយុទ្ធត្រូវ Bruno Fernandes ដែលជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA កាន់កាប់តំណែងនេះជាប់លាប់ ខណៈដែល Paul Pogba និងកីឡាករជើងចាស់ Juan Mata ក៏អាចលេងនៅទីនោះបានដែរ។
ទោះយ៉ាងណាកីឡាករសញ្ជាតិហូឡង់រូបនេះ គេគ្មានមន្ទិលអំពីសមត្ថភាពរបស់គាត់នោះទេ។ ពេលនៅ Ajax ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្នុងឆ្នាំ ២០១៩ គាត់ជាកីឡាករមានឥទ្ធិពលម្នាក់ក្នុងក្រុម ដោយបានស៊ុតបាល់បញ្ចូលទីក្រៅដីទល់នឹងក្រុម Juventus និង Tottenham Hotspur ដោយទម្លាក់ក្រុមពីនេះពីវគ្គជម្រុះចាញ់ធ្លាក់។
90min អះអាងថាបិសាចក្រហមសុខចិត្តប្រើប្រាស់ខ្សែបម្រើរូបនេះជាគោលដៅផ្ទេរចេញនៅរដូវក្តៅ។ ខ្សែប្រយុទ្ធ Borussia Dortmund ២រូបគឺ Erling Braut Haaland និង Jadon Sancho គឺជាកីឡាករក្នុងបញ្ជីនាំចូលរបស់ក្លិប៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក