ប្រធានក្លិបJDT ជំរុញឲ្យ​ស្ថាប័នលីគកំពូលម៉ាឡេស៊ី​ប្រើប្រាស់ប្រព័​ន្ធវីដេអូ​ជំនួយការ​អាជ្ញាកណ្ដាល(VAR)

ការ​កាត់​សេច​ក្ដី​ខ្វះខាតមិនចេះចប់មិនចេះហើយរបស់អាជ្ញាកណ្តាលក្នុងលីកកំពូលរបស់ម៉ាឡេស៊ីនា​ពេលថ្មីៗនេះបានទាក់ទាញចំណាប់អារម្មណ៍របស់ម្ចាស់ក្លិប(JDT) គឺTunku Ismail Sultan Ibrahim។

0CE11D5E A136 4AF2 B2CF 339EB2A1A2F9

តាមរយៈបណ្តាញទំនាក់ទំនងសង្គម Instagram Story របស់ខ្លួន TMJ បានជម្រុញអ្នករៀបចំការប្រកួតលីកលីកបាល់ទាត់ម៉ាឡេស៊ី (MFL) និងសមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) ឱ្យពិចារណាប្រើវីដេអូ​ជំនួយការអាជ្ញាកណ្ដាល(VAR) ។ ក្នុង​រដូវ​កាល​នេះ អាជ្ញាកណ្ដាលក្នុង​លីគ​កំពូកល​ម៉ាឡេស៊ី​បាន​បង្កើតកំហុស​ជា​ច្រើន ខណៈ​ការ​ប្រកួត​ខ្លះ​មិន​សម​ភ្នែកមើល​ទាល់​តែ​សោះ ជាតួយ៉ាងដូចជា៖អាជ្ញាកណ្តាលនៃការប្រកួតរវាង Perak ទល់នឹង JDT, លោក Noor Azriel Baharudin ជាដើម។ គេឃើញថាគាត់បានធ្វើការសម្រេចចិត្តជាច្រើនដែលចាត់ទុកថាធ្វើឱ្យខូចខាតដល់ក្រុមទាំងពីរនៅក្នុងសកម្មភាពដែលបានកើតឡើងនៅ Ipoh ។

D68A27F7 32EB 4032 84A4 25CF80194431

ក្នុងចំណោមឧប្បត្តិហេតុដែល Azrieal មិនបានរកឃើញ គឺសកម្មភាពដ៏​ព្រៃផ្សៃរបស់កីឡាករ Bergson Da Silva បង្កលើ Arif Aiman នៅក្នុងតំបន់ពិន័យ Perak តែ​អាជ្ញាកណ្ដាល​មិនពិន័យ។

https://twitter.com/MFL_MY/status/1373641402945466371?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1373641402945466371%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fwww.vocketfc.com%2Ftmj-gesa-saingan-liga-malaysia-gunakan-khidmat-var%2F

ក្រៅពីនេះ Azriel ក៏មិនបានរកឃើញកំហុសដែលកើតឡើងនៅពេលដែលគ្រាប់ទី ២ របស់ Perak រកបានដោយ Guilherme De Paula នៅតង់ទី ២ ផង​ដែរ។

សេវាកម្ម VAR ដែលត្រូវបានប្រើលើកដំបូងនៅក្នុងបណ្តាប្រទេសបាល់ទាត់ ដែលមានការអភិវឌ្ឍដូចជាអឺរ៉ុប ត្រូវបានថៃប្រើនៅក្នុងការប្រកួត Thai League 1 ដែលចាប់ផ្តើមពីរដូវកាល ២០២០/២០២១ ។

Var

ក្រៅពីនេះការ​ប្រកួតប្រជែងក្នុង J. League ក៏បានចាប់ផ្តើមប្រើប្រាស់សេវាកម្មនេះ ដើម្បីពង្រឹងគុណភាពនៃប្រព័ន្ធយុត្តិធម៌ក្នុង​វិស័យបាល់ទាត់នៅក្នុងប្រទេសផង​ដែរ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: