បិសាចក្រហម​ត្រៀមបោះបង់ចោល Martial ក្រោយ​អស់ការ​អត់ធ្មត់ដោយសារ​ធ្លាក់ជើងខ្លាំងពេក

និយាយក្នុង​កម្មវិធីវិភាគកីឡា The TouchlineTalk តាមយូធូប អ្នកកាសែត Dean Jones មានព័ត៌មានខ្លះៗអំពីអនាគតរបស់តារាឆ្នើម Anthony Martial របស់ក្រុមបិសាចក្រហម។

Anthony Martial Bruno Fernandes Man Utd

រដូវ​កាលមុន Anthony Martial បាន​ក្លាយ​ជា​កីឡាកររក​បាន​គ្រាប់បាល់​ច្រើន​ជាង​គេ​បំផុត​របស់​ក្លិប ។ រដូវ​កាល​នេះ Man Utd បាន​សន្យានឹង​ធ្វើ​រឿង​មួយចំនួន​ដល់​ Anthony បើ​រក្សា​ទម្រង់​លេង​បាន​ល្អ​ឬ​ក៏​ស៊ុត​បញ្ចូល​បាន​ច្រើន តែ​ទម្រង់​លេង​របស់​កីឡាករ​បារាំង​ក្នុង​រដូវ​នេះ​ខុស​ប្លែក​ពី​រដូវ​កាល​១៨០ដឺក្រ។

1548943303_368779_noticia_normal

រហូតមកដល់ពេលនេះ គាត់បង្ហាញខ្លួនបាន ៣៥ ប្រកួតក្នុងរដូវកាលនេះដោយរកបាន ៧ គ្រាប់និង Assist ៨ ដង។ ស្ថិតិនេះមានន័យថា​ក្នុង​នាមជាខ្សែប្រយុទ្អលេខ៩នៅ​ក្លិប​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក រូប​គេ​មាន​អត្រាកម្រិត​ទាបបំផុត​ជាខ្សែប្រយុទ្ធលំដាប់​កំពូល។

កីឡាករវ័យ ២៥ ឆ្នាំរូបនេះចាកចេញ​ពី AS Monaco ក្នុងឆ្នាំ ២០១៥ ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោមការដឹកនាំរបស់លោក​ Louis van Gaal ។ នៅ​ពេល​ដែលលោក Jose Mourinho មក​កាន់តំណែង​គាត់​គ្រាន់​តែ​ជាបៀសន្លឹក​ធីប ហើយស្ថិតក្រោមការគ្រប់គ្រងរបស់លោក Ole Gunnar Solskjaer រូប​គេ​ប្រៀម​បាន​ជាកូន​ធម៌ ពី​ព្រោះ​គ្រូបង្វឹក​សញ្ជាតិន័រវេស​តែងតែផ្ដល់ឱកាស​ជា​ច្រើន​បាន​លេង​ក្នុង​ឈុត​១១នាក់​តែ​រូប​គេ​ហាក់​ធ្វើមិនបានល្អ។

Https___weallfollowunited.com_wp Content_uploads_2020_12_Featured Image 45 Scaled

៦ ឆ្នាំមក​ហើយ គាត់មិនបានឈានដល់កម្រិតដែលក្លិបរំពឹងទុកទេ។ ក្លិបហាក់ដូចជាអស់ការអត់ធ្មត់ ហើយក្លិបអាចចែកផ្លូវគ្នាជាមួយគាត់ប្រសិនបើមានសំណើណាមួយដែល​ក្លិបដទៃ​ទៀត​ដាក់​មក​ក្នុង​តម្លៃ​សក្តិសម។ លោក Dean Jones និយាយ​ក្នុង​កម្មវិធី​ខាងលើថា៖"ខ្ញុំគិតថាពួកគេពិតជាកំពុងពិចារណាលក់គាត់ ប្រសិនបើមានសំណើល្អ"។

Https___weallfollowunited.com_wp Content_uploads_2021_03_1001172229 2048x1406

អ្នក​កាសែត​រូបនេះបន្ត​ថា៖៖ ការ​មិន​អាច​កែ​ប្រែ​ឱកាស​ធំៗក្នុង​ការ​ប្រកួតដែល​គាត់​ចូល​លេង និង​ការខ្វះខាតការ​បញ្ចប់​ទីដ៏​មាន​ប្រសិទ្ធិភាព​ធ្វើឲ្យ Man Utd ហ៊ានលះបងគាត់​ចោល​មួយ​និង​សុខចិត្ត​ស្វែង​រក​អ្នក​ដទៃ​មក​ជំនួស។ សមត្ថភាពបញ្ចប់​ទីរបស់​គាត់​បើប្រៀបធៀបជាមួយកីឡាំករ​ដែល​ពូកែមួយចំនួន​ដូចជា Erling Haaland ឬ Harry Kane ​គឺ​នៅ​ឆ្ងាយណាស់។

Process

នៅ​មានឱកាសមួយចំនួន​ដេល​គាត់​អាច​បង្ហាញអំពី​ភាព​ល្អ​របស់​គាត់​ដូជជា​ការ​ប្រកួតក្នុង Premier League ដែល​នៅ​សល់ ការ​ប្រកួត​ក្នុង​ពាន FA Cup, UEFA Europa League ហើយ​បើ​គាត់​អាច​កែប្រែការ​ប្រកួត​ក្នុងពាន​រង្វាន់​ទាំង​បាន​ល្អ​នោះ ឱកាស​នៅបន្ត​គឺ​ក្លិប​នឹង​ពិចារណាជាថ្មី។

តាមរយៈវេបសាយ (h/t Transfermarkt) Martial បានបង្ហាញខ្លួន ២៥៧ លើកសម្រាប់ក្រុមបិសាចក្រហមដោយស៊ុតបញ្ចូលទីបាន ៧៨ គ្រាប់និងបញ្ជូនបាល់បាន៤៩លើក៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: