Man Utd ត្រៀមខ្ជាក់លុយ៥០លានផោនក្រោយសម្លឹង​ឃើញ​ Pedro Neto របស់ Wolves

ក្រុមបិសាចក្រហម MANCHESTER UNITED គ្រោង​ចំណាយ​លុយ​ដល់​ទៅ​៥០​លាន​ផោន​​ដេញ​ថ្លៃ​យក​ខ្សែ​ប្រយុទ្ធស្លាប Pedro Neto របស់​ក្លិប Wolves ក្នុង​រដូវ​កាលនេះ។

Maxresdefault

Man Utd ត្រូវ​ការ​ខ្សែប្រយុទ្ធស្លាបស្ដាំ​ម្នាក់ជាអទិភាព​សម្រាប់​រដូវកាល​ក្រោយ​ហើយ​ពួក​គេ​បាន​មើល​ឃើញ Neto ជា​ជម្រើស​មួយ​សក្ដិសម​ត្បិត​តែ​លេង​ជាមួយ Wolves មិន​សូវ​បាន​ល្អ​ហើយ​ពេល​នេះ​កីឡាំករ​សញ្ជាតិ​ព័រទុយហ្គាល់​ស្ថិត​ក្នុង​បញ្ជីទិញ​ចូល​បាត់​ទៅ​ហើយ។

TELEMMGLPICT000246848166_trans_NvBQzQNjv4BqCzQ2nIadN9uOB Q1CtFlj3t1gd1Jyz BAeBCe4Y7TDQ

Man Utd​ខិត​ជិត​នឹង​ចុះកុងត្រា​យក Neto វ័យ២១​ឆ្នាំ​បាត់​ទៅ​ហើយ​កាល​ពី​ឆ្នាំ​២០១៦ ដែល​ពេល​នោះ​រូប​គេ​មក​តេស្តិ៍នៅ​ទីលាន​ហ្វឹកហាត់ Carrington បន្ទាប់​ពី​ចាកចេញ​ពី​ក្លិប Braga ប៉ុន្តែ​ពេល​នោះរូប​គេ​មិន​មានសមត្ថភាព​គ្រប់​គ្រាន់​ឲ្យ​បិសាចក្រហម​ទិញ​នោះ​ទេ។

Pedro Neto Wolves

ប៉ុន្តែពេលនេះក្រុមបិសាចក្រហមត្រូវបានគេយល់ថា ចាត់ទុកកីឡាករអន្តរជាតិព័រទុយហ្កាល់រូបនេះ ជាជម្រើសពិតប្រាកដមួយសម្រាប់គោល​ដៅរយៈពេលវែងដូចជា Jadon Sancho និង Jack Grealish ។​Wolves ទិញ​ Neto ពី​ក្លិប​ Lazio ក្នុង​តម្លៃ​១៦​លាន​ផោន។ Manchester City ក៏​មាន​ទំនាក់​ទំនង​ជាមួយ​ការ​ចង់​បាន​កីឡាករ​វ័យ២១ឆ្នាំ​រូបនេះដែរ ប៉ុន្តែប្រភព​បាន​បញ្ជាក់ថា ពួក​គេ​ពេល​នេះ​គឺ​សម្លឹង​ឃើញ Man Utd នៅ​ជួរមុខ​គេ បន្ទាប់​ពី​ City បង្វែរគោលដៅ​ទៅរក​ Grealish របស់ Ston Villa៕

 

 

 

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: