ខ្សែការពារស្លាបឆ្វេងរូបនេះបានអភិវឌ្ឍន៍ខ្លួនឯងក្លាយជាកីឡាករល្អបំផុតម្នាក់របស់ Man Utd ហើយក៏ជាខ្សែការពារល្អបំផុតក្នុង Premier League រដូវកាលនេះដែរ។ វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលដែលក្លិបពិភាក្សាបន្តកុងត្រាថ្មីជាមួយកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ។
កាសែត Mirror របស់អង់គ្លេសបានឲ្យដឹងថា ក្រុមបិសាចក្រហម Manchester United កំពុងរៀបចំពិភាក្សាកុងត្រារយៈពេលវែងជាមួយ Luke Shaw ។ ខ្សែការពារស្លាបឆ្វេងរូបនេះគឺជាកូនសោរសំខាន់ក្នុងគម្រោងប្រើប្រាស់របស់លោក Ole Gunnar Solskjaer នៅ Old Trafford ។
បិសាចក្រហមកំពុងស្វែងរកលទ្ធភាពផ្ដល់សំណើមួយឲ្យកីឡាករវ័យ២៥ឆ្នាំ ដែលសំណើនេះអាចឲ្យគាត់ក្លាយជាកីឡាកររកបានប្រាក់ឈ្នួលខ្ពស់ជាងគេមួយក្នុងចំណោមកីឡាករដែលរកបានលុយគ្រាក់ៗឬអាចក្រោម David De Gea តិចតួច ខណៈដែលអ្នកចាំទីជម្រើសជាតិអេស្ប៉ាញគឺជាកីឡាកររកបានប្រាក់ឈ្នួលច្រ់នជាងគេនៅ Old Trafford ៣៧៥០០០ផោនក្នុងមួយអាទិត្យ។
បន្ទាប់ពីបង្ហាញទម្រង់លេងល្អខ្លាំងនៅរដូវកាលនេះ Luke Shaw ទទួលបានការកោះហៅចូលជម្រើសជាតិអង់គ្លេសពីសំណាក់លោក Gareth Southgate បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំចុងក្រោយ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក