គណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់កម្ពុជាបានសេចក្ដីប្រកាសអំពីការលើកពេលការប្រកួតពានរង្វាន់ Metfone Cambodian League សប្ដាហ៍ទី៣ រវាងក្រុមម្ចាស់ផ្ទះខេត្តព្រៃវែងនិងក្រុមបាល់ទាត់ភ្នំពេញក្រោន។
ក្រុមខេត្តព្រៃវែងដែលជាម្ចាស់ផ្ទះបានស្នើលិខិតសុំលើកការប្រកួតមកកាន់គណកម្មការរៀបចំការប្រកួតបាល់ទាត់កម្ពុជាកាលពី១៨ខែមីនាឆ្នាំ២០២១ ។ ក្នុងលិខិតនោះគឺក្រុមកីឡាករខេត្តព្រៃវែងបានចូលទៅបរិភោពអាហារនៅក្នុងភោជនីយ៍ដ្ឋានក្នុងក្រុងព្រៃវែងដែលមានបុគ្គលវិជ្ជមានកូវីដ១៩ចូលដែរ ដែលក្នុងករណីនេះ ពួកគេសុំសិក្សានីតិវិធី និងវិភាគនូវស្ថានភាព ព្រមទាំងយកសំណាកកីឡាករទាំងនោះទៅពិនិត្យ និងធ្វើចត្តាឡីស័កតាមគោលការណ៍របស់ក្រសួងសុខាភិបាល។
តាមរយៈកាលបរិច្ឆេទ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២១ នៅកីឡដ្ឋានខេត្តព្រៃវែង ប៉ុន្តែយ៉ាងណាក្ដី! សម្រាប់កាលបរិច្ឆេទថ្មីនឹងបង្ហាញនៅពេលក្រោយ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក