Tottenham បានធ្លាក់ចេញពីក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បតិ៍ ហើយការខកខានមិនបានលេងក្នុងក្របខ័ណ្ឌ Champions League រដូវកាលក្រោយអាចធ្វើឱ្យលោក Jose Mourinho បាត់បង់ការងារជាគ្រូបង្វឹក។
លោក Jose Mourinho នឹងត្រូវបាត់បង់ការងារ ប្រសិនបើគាត់មិនបានដឹកនាំ Tottenham បានក្នុងក្របខ័ណ្ឌ Champions League ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ធ្លោយឲ្យក្រុមរបស់គាត់ធ្លាក់ចេញពីក្របខ័ណ្ឌ Europa League នៅយប់ថ្ងៃព្រហស្បតិ៍។
ការធ្លាក់ចេញពីពានអឺរ៉ុបក្រោមថ្វីជើង Dinamo Zagreb គឺជារឿងមួយ Tottenham ខកចិត្តណាស់ទៅហើយ ប៉ុន្តែពួកគេត្រូវការការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបួន ដើម្បីទទួលបានកៅអីលេងក្នុង Champions League។
លោក Mourinho ទទួលបន្ទុកដឹកនាំក្លិបមិនដល់ ១៨ ខែផង ប៉ុន្តែលោកកំពុងរងសម្ពាធយ៉ាងខ្លាំងរួចទៅហើយ។ទម្រង់លេងធ្លាក់ចុះតាំងពីខែធ្នូបានឲ្យឃើញថាក្រុមមាន់ខ្នាយមាស Tottenham បានក្លាយក្លិបដែលមានឈ្មោះប្រកួតប្រជែងពាន បែរជាមកប្រយុទ្ធស្ទើស្លាប់ស្ទើររស់ដើម្បីតំបន់ Top 4 ទៅវិញ។
ក្លិបមួយនេះត្រូវតែស៊ូទ្រាំនឹងភាពមិនប្រាកដប្រជាផ្នែកហិរញ្ញវត្ថុប្រសិនបើគ្មានបានលេងក្នុងក្របខ័ណ្ឌ Champions League ។ ណាមួយការរីករាលដាលនៃកូវីដ១៩ក៏រយមចំណែកឲ្យក្លិបពិបាកដកដង្ហើមផងដែរ កុំថាឡើយចំណាយលុយទិញកីឡាករថ្មី៕