ក្រុមបិសាចក្រហម Manchester United បានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំជាមួយ TeamViewer ដើម្បីក្លាយជាម្ចាស់ឧបត្ថម្ភអាវដ៏សំខាន់របស់ពួកគេចាប់ពីរដូវកាល ២០២១-២២ ។
TeamViewer ដែលជាក្រុមហ៊ុនសូហ្វវែរបញ្ជាអេក្រង់ពីចម្ងាយនឹងជំនួសក្រុមហ៊ុនផលិតរថយន្ត Chevrolet ដែលជាអ្នកឧបត្ថម្ភអាវធំតាំងពីឆ្នាំ ២០១៤ ។
តាមរយៈកាសែតអនឡាញអានត្រូវបង់លុយរបស់អង់គ្លេស The Athletic យល់ថាកិច្ចព្រមព្រៀង TeamViewer នឹងក្លាយជាកិច្ចព្រមព្រៀងឧបត្ថម្ភអាវដ៏ធំបំផុតនៅក្នុងក្របខ័ណ្ឌ Premier League ។ ឡូហ្គូពណ៌ខៀវរបស់ក្រុមហ៊ុននឹងមានពណ៌សនៅលើអាវផ្ទះពណ៌ក្រហមរបស់ក្លឹប។
តើខ្ញុំត្រូវដឹងអ្វីខ្លះអំពីកិច្ចព្រមព្រៀងនេះ?
The Athletic យល់ថាកិច្ចព្រមព្រៀងនេះគឺស្រដៀងគ្នាទៅនឹងកិច្ចព្រមព្រៀងរបស់ក្លឹប Barcelona ដែលមានទឹកប្រាក់ចំនួន ៥៥ លានអឺរ៉ូ (៤៧ លានផោន) ក្នុងមួយរដូវកាលជាមួយក្រុមហ៊ុន Rakuten ដែលធ្វើឱ្យក្រុម TeamViewer ក្លាយជាកិច្ចព្រមព្រៀងលើអាវធំតែមួយគត់នៅក្នុងក្របខ័ណ្ឌ Premier League ។ កិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំនឹងចាប់ផ្តើមនៅដើមរដូវកាល ២០២១-២០២២ ។
កិច្ចព្រមព្រៀងឧបត្ថម្ភលើអាវនេះគឺជាការចុះកុងត្រាធំបំផុតដែលត្រូវបានធានាដោយក្រុមកីឡាក្នុងកំឡុងពេលមានជំងឺរាតត្បាត COVID-19។United ក៏ត្រូវបានគេយល់ថាកំពុងពិភាក្សារកអ្នកអ្នកឧបត្ថម្ភលើឈុតហ្វឹកហាត់ថ្មីផងដែរ ខណៈដែលកិច្ចព្រមព្រៀងរយៈពេល ៨ ឆ្នាំរបស់ពួកគេជាមួយ AON ជិតដល់ពេលផុតកំណត់ហើយហើយ។
តើអ្វីខ្លះត្រូវគេលើកយកមកនិយាយក្នុងកិច្ចព្រមព្រៀងនេះ?
នាយកគ្រប់គ្រងក្រុម Manchester United លោក Richard Arnold បានមានប្រសាសន៍ថា៖“ យើងពិតជាមានមោទនភាពក្រៃលែងដែលបានបង្កើតភាពជាដៃគូនេះជាមួយក្រុមហ៊ុនសូហ្វវែរសកលដែលមានភាពល្បីល្ប៉ាគនិងស្វាហាប់បំផុត"។
"សមត្ថភាពក្នុងការតភ្ជាប់ និងសហការគ្នា មានសារៈសំខាន់ចំពោះពិភពលោក និងសហគមន៍របស់យើងដែលមានអ្នកគាំទ្រ និងអ្នកចុច Followes ចំនួន ១,១ ពាន់លាននាក់នោះទេ"។នាយកប្រតិបត្តិរបស់ TeamViewer លោក Oliver Steil បានហៅភាពជាដៃគូនេះថា“ ក្រុមកំពូលក្នុងពិភពលោកពីរចូលរួមក្នុងកម្លាំងតែមួយ” ។
តើ TeamViewer ជានរណា?
TeamViewer ដែលមានមូលដ្ឋាននៅប្រទេសអាឡឺម៉ង់ គឺជាក្រុមហ៊ុនសូហ្វវែសកលដែលផ្តល់នូវវេទិកាតភ្ជាប់សម្រាប់ការប្រើប្រាស់ឧបករណ៍ឌីជីថលពីចម្ងាយ។ ចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ក្រុមហ៊ុនក្នុងឆ្នាំ ២០០៥ សូហ្វវែររបស់ក្រុមហ៊ុននេះត្រូវបានតំឡើងដោយប្រជាជនជាងពីរនិងកន្លះពាន់លាននាក់នៅទូទាំងពិភពលោក។
ចុះ Chevrolet វិញ?
ឈ្មោះក្រុមហ៊ុនផលិតរថយន្ត Chevrolet ត្រូវបានគេបោះពុម្ពនៅផ្នែកខាងមុខនៃអាវរបស់ក្រុម Manchester United ចាប់តាំងពីឆ្នាំ ២០១៤ ដោយក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកមួយនេះបង់ប្រាក់ចំនួន ៦៤ លានផោនក្នុងមួយរដូវកាល។ កិច្ចព្រមព្រៀងរបស់ United ជាមួយ Chevrolet នឹងត្រូវផុតកំណត់នៅខែធ្នូ បន្ទាប់ពីចុះហត្ថលេខាពន្យារពេលរយៈពេលខ្លី។
TeamViewer ផ្ដល់លុយឧបត្ថម្ភលើអាវតិចជាងក្រុមហ៊ុនផ្សេងទៀត ហេតុអ្វី Man Utd ព្រមទទួល?
តាមរយៈកាសែត [@TimesSport] មានក្រុមហ៊ុន១០ ស្ថិតក្នុងបញ្ជីចុងក្រោយរបស់ក្រុមបិសាចក្រហម Manchester United ដែលព្រមទទួលធ្វើជាម្ចាស់ឧបត្ថម្ភលើអាវរបស់ក្លិប។ មានក្រុមហ៊ុនខ្លះហ៊ានចំណាយលុយលើការបោះស្លាកឈ្មោះរបស់ខ្លួនលើអាវ Man Utd លើសពី៤៧លានផោនក្នុងមួយឆ្នាំដែលផ្តល់ដោយ TeamViewer ទៅទៀត ប៉ុន្តែក្លឹបបានសំរេចចិត្តជ្រើសរើស TeamViewer ពីព្រោះក្លិបរកឃើញថាពួកគេមានទំនុកចិត្តនិងគោលគំនិតស្របគ្នា៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក