តុលាការព្រហ្មទណ្ឌនៃព្រះរាជាណាចក្រថៃបានផ្តន្ទាទោសដាក់ពន្ធនាគារដល់កីឡាករ អាជ្ញាកណ្តាល និងមន្ត្រីចំនួន ១៥ នាក់កាលពីថ្ងៃព្រហស្បតិ៍ ក្នុងករណីកំណត់លទ្ធផលទុកមុនហើយនេះគឺជាការផ្ដន្ទាទោសលើលដំបូងចាប់តាំងពីលីគត្រូវបានបង្កើតឡើងកាលពី ២៥ ឆ្នាំមុន។
ក្នុងចំណោមជនជាប់ចោទដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំទៅ ៥ ឆ្នាំគឺមានអាជ្ញាកណ្តាលថៃដែលមានអាជ្ញាប័ណ្ឌកម្រិត FIFA ផងដែរ។ ករណីនេះកើតឡើងពីការប្រកួតលីគកំពូលថៃចំនួន ៤ ប្រកួតដែលលេងនៅឆ្នាំ ២០១៧ ដោយ Sisaket FC, Nakhon Ratchasima Mazda FC, និង Rajchanavy FC ដែលក្នុងនោះអ្នកគាំទ្រនិងប្រព័ន្ធផ្សព្វផ្សាយកត់សម្គាល់ឃើញថា មានការបើកឲ្យស៊ុតបញ្ចូលទីច្រើនគ្រាប់នៅចុងម៉ោង។
លោក Somyot Phumphanmuang ប្រធានសមាគមបាល់ទាត់ថៃ និងជាអតីតអគ្គស្នងការនគរបាលជាតិបានប្តេជ្ញាថា នឹងនាំមនុស្សទាំងអស់ដែលពាក់ព័ន្ធផ្ដន្ទាទោសតាមច្បាប់ហើយ កែប្រែការប្រកួតទៅរកយុត្តិធម៌។ អ្នកស៊ើបអង្កេតជាង ៣០ នាក់បានចាប់ផ្តើមប្រមូលភស្តុតាងពីសមាគម និងក្លឹបដែលពាក់ព័ន្ធ។
នៅថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំ ២០១៧ សមាគមកីឡាបាល់ទាត់ថៃបានធ្វើសន្និសិទកាសែតមួយ ប្រកាសថាយ៉ាងហោចណាស់មានពិរុទ្ធជនចំនួន ១២ នាក់ត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងរឿងអាស្រូវកំណត់លទ្ធផលការប្រកួត។ ជនសង្ស័យ ៤ នាក់ទៀតត្រូវបានបញ្ចូលទៅក្នុងបញ្ជីខ្មៅ បន្ទាប់ពីការស៊ើបអង្កេតបន្ថែមក្នុងឆ្នាំ ២០១៨ ប៉ុន្តែព្រះរាជអាជ្ញាបានសម្រេចមិនចោទប្រតកាន់ជនសង្ស័យម្នាក់ និងដាក់ការចោទប្រកាន់ ១៥ នាក់ផ្សេងទៀត។
ថៃបានអនុម័តច្បាប់លើកកម្ពស់កីឡាអាជីពក្នុងឆ្នាំ ២០១៣។ ច្បាប់ចែងថាការកំណត់លទ្ធផលការប្រកួតក្នុងកីឡាអាជីពណាមួយត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១០ ឆ្នាំនិង / ឬពិន័យជាប្រាក់ពី ២០០.០០០ បាតទៅ ៦០០.០០០ បាត។
នៅចំពោះមុខករណីនេះ មិនមានកំណត់ត្រាអំពីរឿងក្តីពាក់ព័ន្ធនឹងការកំណត់លទ្ធផលនៃការប្រកួត ក្រៅតែពីកីឡាប្រដាល់នៅប្រទេសថៃនោះទេ។ ចុងចោទទាំង ១៥ នាក់ត្រូវបានគេដាក់ឲ្យនៅក្រៅឃុំ និងហើយពួកគេមានគម្រោងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមដែលមានតុលាការជាន់ខ្ពស់បានចោទ។
ទោះយ៉ាងណាករណីនេះនៅតែជាប្រវត្តិសាស្ត្រមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់ថៃ ដោយសមាគមបាល់ទាត់ចាត់វិធានការយ៉ាងឆាប់រហ័សប្រឆាំងនឹងជនសង្ស័យកំណត់លទ្ធផលនៃការប្រកួត ដើម្បីស្តារទំនុកចិត្តរបស់អ្នកគាំទ្រនៅក្នុងការប្រកួតបាល់ទាត់ដ៏ស្រស់បំព្រងឡើងវិញ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក