គណៈកម្មការរៀបចំការប្រកួតបាល់ទាត់កម្ពុជា CNCC បានប្រកាសថាជំនួបរវាងក្រុមនគរបាលជាតិនិងណាហ្គាវើលក្នុងការប្រកួតសប្ដាហ៍ទី៣នៃពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League នឹងត្រូវលើកពេល។
ជំនួបគូនេះនឹងត្រូវលើកទៅលេងនៅថ្ងៃទី២៨ខែមេសាឆ្នាំ២០២១។ កាលបរិច្ឆេទដំបូងគឺការប្រកួតនេះលេងនៅចុងសប្ដាហ៍នេះតែម្ដងនៅទីលានក្រុមបាល់ទាត់អគ្គិសនីកម្ពុជា។មូលហេតុនៃការលើកពេលនេះគឺដោយសារទីលានរបស់អគ្គិសនីកម្ពុជាដែលក្រុមនគរបាលជាតិជាតិយកធ្វើជាម្ចាស់ផ្ទះ ត្រូវបាញ់ថ្នាំសម្លាប់មេរោគ និងចាក់វាក់សាំងជូនដល់មន្រ្តី និងកីឡាករក្លិបបាល់ទាត់អគ្គិសនីកម្ពុជា នាថ្ងៃទី២៤ខែមីនាឆ្នាំ២០២១នេះ ហើយ CNCC មិនអាចរៀបចំការប្រកួតបានក៏ត្រូវលើកពេល។
រំលឹកឡើងវិញ! ការប្រកួតក្នុងសប្ដាហ៍ទី២និងសប្ដាហ៍ទី៣មួយចំនួននៃលីគកំពូលកម្ពុជាត្រូវលើកពេលជាបន្តបន្ទាប់ដោយសារតែស្ថានភាពនៃការឆ្លងវីរុសកូវីដ១៩ក្នុងសហគមន៍កើនឡើង ពិសេសក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងក្រុងព្រះសីហនុ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក