គម្រោងទិញ​ភាគហ៊ុនក្លិប Valencia របស់​ព្រះអង្គម្ចាស់រដ្ឋ Johor ត្រូវ​ពន្យារពេល

ម្ចាស់ក្លិបយក្សម៉ាឡេស៊ី Johor Darul Ta'zim (JDT), ឧត្តមសេនីយ៍និង​ជា​ព្រះម្ចាស់​ Tunku Ismail Sultan Ibrahim បានបង្ហាញបំណងប្រាថ្នាមួយចំនួនលើ​ការ​គ្រប់គ្រងផ្នែកខ្លះ​នៃ​ក្លិប​ Valencia ដែល​កំពុង​លេង​នៅក្របខ័ណ្ឌ​ La Liga ។

EC985B18 91EA 4F67 A5C8 109B47B16DFA

​ផុស​ក្នុង​ Story​ ក្នុងគណនី Instagram របស់គាត់ TMJ បានបញ្ជាក់ថាការពិភាក្សាត្រូវបានធ្វើឡើងជាមួយម្ចាស់ក្លឹបគឺលោក Peter Lim ដើម្បីឱ្យគាត់កាន់កាប់ភាគហ៊ុនមួយចំនួននៅក្នុងក្លឹប។ ទោះយ៉ាងណាក៏ដោយ! ដោយសារកត្តាជាច្រើនដែលត្រូវដោះស្រាយជាមុនសិន​នោះ បំណងប្រាថ្នារបស់ Tunku Ismail ត្រូវផ្អាកជាបណ្តោះអាសន្នសិន។

Tmj00004 1200x804

Tunku Ismail បានបង្ហាញពី​ការ​ចង់​កាន់​កាប់​ក្លិប Valencia កាលពីដើមខែនេះ ដោយ​មាន​បំណងស្ដារភាពខ្លាំង​និង​កិត្តិយសក្លិប​ឡើង​វិញ ជាមួយ​ឱកាស​នៃ​ការ​ទិញ​យក​តែ​ម្ដង។ តែ​យ៉ាងណា! ថ្មីៗនេះប្រធានក្លិប Valencia លោក Anil Murthy បាននិយាយថាម្ចាស់ក្លឹបលោក Peter Lim មិនមានគម្រោងលក់ក្រុមនេះទេ បើទោះបីជាមានការចាប់អារម្មណ៍ពីម្ចាស់​ក្លិប​ JDT ក៏ដោយ៕

FB_IMG_1576870040657

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: