OFFICIAL: AFC ផ្ដល់​សិទ្ធិពិសេសដល់ Pohang Steelers និង Ratchaburi FC លេង​វគ្គ​ជម្រុះក្នុងពូល Champions League

សហព័ន្ធកីឡាបាល់​ទាត់​ទ្វីបអាស៊ី (AFC)​បាន​ប្រកាស​ថា​ក្លិប​តំណាង​មកកូរ៉េខាងត្បូង Pohang Steelers និង​ក្លិប Ratchaburi Mitr Phol F.C. តំណាងមកពីប្រទេស​ថៃ នឹង​ចូល​រួម​លេង​ក្នុងពាន​រង្វាន់ AFC Champions League 2021 វគ្គ​ជម្រុះក្នុងពូល G តែម្ដង ខណៈ​ដែលការ​ប្រកួតចាប់ផ្ដើម​នៅ​ខែមិថុនាដល់​កក្កដា​ឆ្នាំ២០២១បន្ទាប់​ពី​ការ​ប្រកួត​វគ្គ​ជម្រុះ World Cup ជុំ​ទី​២​តំបន់​អាស៊ី។

ACL GROUP G 01

មូលហេតុនៃ​ការ​បាន​លេង​ក្នុង​វគ្គ​ជម្រុះ​នេះ​គឺ​មក​ពី​ក្លិប​ជើងឯកលីគ​កំពូល​ចិន​២០២០ Jiangsu FC ដែល​ជាក្រុមលេខមួយក្នុងពូល G(G1) ត្រូវរំសាយ អ៊ីចឹងហើយ នៅ​សល់​តែ​ក្រុម Nagoya Grampus ឈរក្នុង​ G2 (ជប៉ុន) និង​ JDT (ម៉ាឡេស៊ី)ឈរក្នុង​ G3 ។

ដំបូងឡើយ​ពូល G គឺ​ Jiangsu FC, Nagoya Grampus, Johor Darul Tazim និង​ក្រុម​លេង​វគ្គ​ជម្រុះ Play-off រវាង​ Pohang Steillers និង Ratchaburi Mitr FC។

161822040_2952299481677754_593133159358033390_o

សម្រាប់​ពូល​Gថ្មីគឺ Pohang Steillers, Nagoya Grampus, Johor Darul Tazim, និង Ratchaburi Mitr FC (ម្ចាស់ផ្ទះ)។ AFC និង​ AFF សម្រេច​មិនឲ្យ​ក្រុម​ទាំងពីរ (Pohang Steillers និង Ratchaburi Mitr FC )លេង​វគ្គ​ជម្រុះ Play-off ទេ​គឺ​ដាក់ឲ្យ​លេង​វគ្គ​ជម្រុះក្នុងពូលតែម្ដង​ទៅ។

EpHugylVoAAmrsl

ដូច្នេះមានន័យថា​ឆ្នាំ២០២១​នេះ​ក្លិប​មាន​ក្លិប៣របស់​ថៃ​លេង​ក្នុង​វគ្គ​ជម្រុះតាម​ពូល​គឺ​ BG Pathum United, Port FC, និង Ratchaburi Mitrpol FC ខណៈដែល​ក្រុម Singha Chiangrai United លេង​វគ្គ​ Play-off ដដែល។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: