នាយកផ្នែកកីឡាថ្មីរបស់ក្លិបបិសាចក្រហមលោក John Murtough បាននិយាយថានៅរដូវកាលក្រោយលោកចង់ពង្រឹងតំបន់ទាំង៤នេះដើម្បីធានាថា ក្លិបរឹងមាំគ្រប់គ្រាន់ប្រកួតប្រជែងពានឲ្យកាន់តែខ្លាំងឡើងវិញ។
លោក Ian McGarry អ្នកកាសែតនិងជាអ្នកគ្រប់គ្រងកម្មវិធី Transfer Window podcast របស់កាសែត Manchester Evening News បាននិយាយថាលោក Solskjaer និងប្រធានផ្នែកកីឡាថ្មីលោក John Murtough បានកត់សម្គាល់តួនាទីទាំងដែលត្រូវពង្រឹងក្នុងរដូវក្ដៅនេះ។
McGarry និយាយថា៖" យើងដឹងថាគាត់( John Murtough) បានកំណត់អត្តសញ្ញាណខ្វះខាតរបស់ក្លិបទាំងបួនទីតាំង។ ខ្សែប្រយុទ្ធម្នាក់ត្រូវនាំចូល ដែលមានន័យថាជាខ្សែប្រយុទ្ធលេខ៩ដែលអាចលេងក្នុងក្រុមធំកម្រិតខ្ពស់និងខ្សែបម្រើប្រយុទ្ធ៣នាក់"។
"មួយទៀតគឺខ្សែបម្រើការពារម្នាក់ ខ្សែការពារកណ្ដាលម្នាក់មកធ្វើជាដៃគូរបស់ Harry Maguire និងខ្សែការពារស្លាបស្ដាំម្នាក់ទៀតមកជួយជំនួស Aaron Wan-Bissaka ម្ដងម្ដាល"។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក