Ole Gunnar Solskjaer: ទោះបីឈ្នះពានក៏​យើង​មិន​អាច​និយាយ​ថា​ Man Utd ត្រឡប់មកវិញបាន​ដែរ

លោក Ole និយាយថាពេលខ្លះពានរង្វាន់គឺជារឿងដ៏សំខាន់សម្រាប់អ្នកគ្រប់គ្រង និងក្លឹប។ លោកបន្ថែមថាការរីកចម្រើននៅក្នុងលីគគឺជាវិធីដែលបញ្ជាក់ថាក្រុមរីកលូតលាស់ពិតប្រាកដ។

8e838fc4f1ba354580cf34911e2747c6

ក្នុង​សន្និសីទកាសែតមុនការ​ប្រកួត​ជើង​ទី​២​ក្នុងពាន Europa League ជាមួយ AC Milan យប់​នេះ​លោក Ole Gunnar Solskjaer បាន​និយាយ​ថា៖" ពេល​ដែល​អ្នកមើល​អំពី​វប្បធម៌នៅ​ទីនេះ( Manchester United) ខ្ញុំឃើញថាការ​តំណើរការ​រៀងរាល់ថ្ងៃ"។

960x0

"យើងចង់សំដៅទៅលើការឈ្នះពានរង្វាន់នៅក្លឹបនេះ ប៉ុន្តែពេលខ្លះពានរង្វាន់អាចលាក់អ្វីៗផ្សេងទៀតដែលកំពុងកើតឡើងនៅក្នុងក្លឹប។ ក្នុង​ចំណាត់​ថ្នាក់​លីគដែលអ្នក​បាន​ឃើញថា​តើ​វា​ពិត​ជា​ដំណើរការ​ឬ​អត់? ពិតណាស់! ពានអាច​ធ្វើឲ្យ​អ្នក​មាន​សំណាង​ល្អ​ឬ​ក៏​សំណាង​អាក្រក់​បាន។​ពិតណាស់​យើង​មាន​គោលបំណងដើម្បី​ឈ្នះ​ នោះ​ហើយ​គឺ​ជាមូលហេតុ​ដែល​អ្នក​លេង​បាល់​ទាត់"។

Everton V Manchester United   Premier League

អ្នក​ចាត់​ការរូបនេះបានបន្តទៀតថា៖“ ខ្ញុំមានអារម្មណ៍ថាការសាងសង់​ក្រុមឡើងវិញបាន​នឹង​កំពុងតែ​ធ្វើ។ លីគប្រៀបបាននឹងនំប៉័ងជាមួយប៊ឺរ ហើយ ពេល​នោះជាពេលដែលអ្នកឃើញថាអ្នកមានសមត្ថភាពប៉ុណ្ណា"។

"ពេលខ្លះពាន​រង្វាន់គឺជារឿងសំខាន់សម្រាប់អ្នកគ្រប់គ្រង និងក្លិប។ យើង​ឈ្នះ​ពាន​មិន​មែន​មានន័យថា​យើង​ត្រឡប់​មក​វិញ​នោះ​ទេ វា​ជាការ​រិគចម្រើន​សន្សឹមៗ​ដើម្បី​ឡើង​ទៅ​ឈរ​កំពូលតារាង​នៃ​លីគ"។

Doc 9686QR @photo0

ក្រុមបិសាចក្រហមបានបាត់បង់ការប្រជែងដណ្តើមពាន Premier League ជាមួយក្រុម Manchester City ខណៈដែលក្រុម​ជិតខាងមួយនជមាន ១៤ ពិន្ទុដាច់គេនៅលើកំពូលតារាង។ ទោះយ៉ាងណា Europa League គឺជាឱកាសដ៏ល្អសម្រាប់បិសាចក្រហម ដើម្បីបញ្ចប់រដូវកាលដោយ​មានពាន​រង្វាន់​មួយ​នឹង​គេ​ដែរ៕

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: