Luka Modric ថា​៖«អាយុ៣៥ឆ្នាំមែន​ពិតតែមានអារម្មណ៍ដូចវ័យ២៧​ឆ្នាំហើយ​នៅ​តែឃ្លានលេង​បាល់»

Modric បាន​បញ្ជាក់ថា​គាត់​នៅ​តែមាន​អារម្មណ៍ថា​គាត់​អាច​បង្ហាញទម្រង់​លេង​ក្នុង​កម្រិត​ខ្ពស់​បំផុត​ត្បិត​តែ​គាត់​មានវ័យជ្រេហើយ​ក៏​ដោយ។ គាត់​និយាយ​ថា​ កីឡាករ Real Madrid ទាំងអស់​ចង់​រក្សា​ភាពចង់​ឈ្នះ​ទាំងនេះ​ហើយ​ធ្វើ​ដំណើរក្នុងពាន​រង្វាន់ Champions League កាន់​តែ​ឆ្ងាយតាម​តែ​អាច​ធ្វើទៅបាន។

1001420792 1280x640

« ខ្ញុំមាន​វ័យ៣៥ឆ្នាំ​ហើយ ប៉ុន្តែ​ខ្ញុំមាន​អារម្មណ៍​ថា​ដូចវ័យ២៧ឆ្នាំ​អីចឹង។ ខ្ញុំមានអារម្មណ៍​អស្ចារ្យ​ណាស់។ អ្នក​មិន​គួរមើល​តែ​កម្រិតអាយុ​តែ​មួយ​ជ្រុង​នោះ​ទេ វា​អាស្រ័យលើ​ការដែល​យើងអាច​បង្ហាញទម្រង់​លេង​បាន​ល្អលើ​ទីលាន។ បើ​គិត​ទៅ​លើ​អាយុ​វា​ជ្រេបន្តិច​មែន​តែ​ខ្ញុំ​នៅ​តែ​ឃ្លានលេង​ច្រើន​ទៀត បន្ត​ការ​លេង​ក្នុង​កម្រិត​ខ្ពស់​ហើយ​ខ្ញុំមាន​អារម្មណ៍​អស្ចារ្យណាស់»។

I 76

“Atalanta ដាក់សម្ពាធយើង​ខ្លាំង​ណាស់ គ្រប់​កន្លែង​លើ​ទីលាន ហើយ​ពួក​គេ​មិន​បញ្ឈប់​ការ​ដាក់​សម្ពាធ​នេះ​ទេ។ ការ​ដាក់​សម្ពាធរបស់​ពួក​គេធ្វើឲ្យ​រក្សាទំនុក​ចិត្ត​បន្ត​ទៅ​មុខ​ទៀត។ វា​ពិត​ជា​សំខាន់​ដែល​យើង​ទៅ​វគ្គ​៨ក្រុម​ចុង​ក្រោយ ។ ក្រុមចង់​រក្សា​ការ​ឈ្នះ​នេះហើយ​យើង​នឹង​បាន​ឃើញ​ថា​យើង​ទៅ​បាន​ឆ្ងាយប៉ុណ្ណា"។

Unnamed

ក្នុង​ការ​ប្រកួតយប់មិញ! ខ្សែបម្រើជម្រើស​ជាតិក្រូអាត​លេង​បាន​ល្អ​មែន​ទែន​ដោយ​រត់​ពេញ​ទីលាន​ហើយ​បាន​បញ្ជូនបាល់​ឲ្យ​ Karim Benzema បើក​ការ​នាំ​មុខ​មួយ​គ្រាប់​មុន មុន​ពេល​បញ្ចប់​ការ​ប្រកួត Real Madrid ឈ្នះ​ក្នុង​លទ្ធផល​៣​ទល់១៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: