សមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី(FAM) និងក្រុមហ៊ុនសាជីវកម្មកីឡដ្ឋានម៉ាឡេស៊ី Stadium Corporation of Malaysia (PSM) នៅថ្ងៃនេះបានបប្រកាសអំពីការបន្តសហការគ្នាបន្ថែមដល់ខែធ្នូឆ្នាំ២០២៥ សម្រាប់ឲ្យក្រុមជម្រើសជាតិម៉ាឡេស៊ីការប្រើប្រាស់កីឡដ្ឋាន Bukit Jalil National Stadium (SNBJ)ជាទឹកដីរបស់ខ្លួនក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត។
ពិធីចុះហត្ថលេខាបន្តសហការគ្នានេះធ្វើឡើងនៅឯពហុកីឡដ្ឋានជាតិ KLSC, Bukit Jalil ហើយលោក Datuk Haji Hamidin Haji Mohd Amin ជាតំណាងមកពីសមាគមកីឡាបាល់ទាត់ម៉ាឡេស៊ីហើយ ខាងក្រុមហ៊ុន PSM តំណាងដោយនាយកប្រតិបត្តិTan Sri Tony Fernandes។
កីឡដ្ឋាន Bukit Jalil National Stadium (SNBJ)បច្ចុប្បន្ននេះប្រើប្រាស់ស្មៅគោ (Cow Grass)ក្រាលសម្រាប់កីឡាករលេងហើយគ្រូបង្គោលជម្រើសជាតិអារ៉ាប់រួមលោក Bert Van Marwijk ធ្លាប់រិះគន់កីឡដ្ឋាននេះថា ធំ ស្អាត ល្អតែស្មៅគ្មានគុណភាព ពេលដែលលោកដឹកនាំក្រុមជម្រើសជាតិរបស់លោកមកលេងវគ្គជម្រុះ 2022 World Cup កាលពីឆ្នាំមុន។
តាមការប៉ាន់ប្រមាណ គ្រាន់តែការផ្លាស់ប្ដូរស្មៅគោដាក់ស្មៅស្តង់ដារត្រូវចំណាយ១០លានរីហ្គីដ ដែលរួមមានទាំងការទិញម៉ាឡេស៊ីសម្អាត ម៉ាឡេស៊ីកាត់ស្មៅ ហើយចំណាយពេលដល់ទៅ៩ខែទៀបរួចរាល់។ នាយកប្រតិបត្តិក្រុមហ៊ុនសាជីវកម្មកីឡដ្ឋានម៉ាឡេស៊ីលោក PSM Chairman, Tan Sri Tony Fernandes បាននិយាយថា៖
« ខ្ញុំទទួលស្គាល់ថាបញ្ហារបស់ទីលានមួយនេះត្រូវបានគេលើកមកនិយាយជាហូរហែ។ បញ្ហានេះខ្ញុំបាននាំសំណើទៅរដ្ឋាភិបាលហើយបានពន្យល់ថាទីលាននេះគឺសំខាន់បំផុត។ យើងនឹងធ្វើឱ្យប្រាកដថាទីលាននេះស្ថិតក្នុងស្ថានភាពល្អបំផុត។ យើងត្រូវការថវិកា ១០ លានរីងហ្គីតហើយយើងចាំបាច់ត្រូវធ្វើការប្រជុំលំដាប់ខ្ពស់មួយក្នុងចំណោម PSM។យើងបើការជុសជុលដែលចំណាយពេលពី៣ទៅ៩ខែ»។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត ពួកគេក៏មានគម្រោងសាងសង់សារមន្ទីរកីឡាមួយដែលពាក់ព័ន្ធនឹងការចូលរួមរបស់ក្រុមជម្រើសជាតិម៉ាឡេស៊ីនៅកីឡដ្ឋានជាតិផងដែរ នៅពេលដែលស្ថានភាពនៃការផ្ទុះឡើងនៃ COVID-១៩ មានភាពប្រសើរឡើងនៅពេលក្រោយ។
« មានផែនការជាច្រើនដែលយើងត្រូវបានពិភាក្សាជាមួយ FAM ដូចជាការសាងសង់សារមន្ទីរកីឡាជាដើម។ ទោះយ៉ាងណាក៏ដោយ វានៅតែស្ថិតក្នុងដំណាក់កាលពិភាក្សា ហើយទាមទារឱ្យមានការវាយតម្លៃយ៉ាងប្រុងប្រយ័ត្ន ដើម្បីឱ្យការអនុវត្តរបស់វាអាចមានឥទ្ធិពលវិជ្ជមានដល់គ្រប់ភាគីទាំងអស់»។
ជម្រើសជាតិម៉ាឡេស៊ីលេងក្នុងកីឡដ្ឋានជាតិមួយនវចុងក្រោយបំផុតគឺនៅថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៩ពេលដែលពួកគេយកឈ្នះលើក្រុមជម្រើសជាតិឥណ្ឌូនេស៊ី២ទល់០ក្នុងការប្រកួតជុំទី៥ក្នុងពូល G នៃវគ្គជម្រុះ2022 World Cup Qualifier/2023 Asian Cup មុនពេលជំងឺកូវីដ១៩ផ្ទុះពេញពិភពលោក៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក