ស្នេហា បើគ្មានការតបត្រឡប់វិញ ទោះបីស្រឡាញ់យ៉ាងណា ក៏គួរតែរៀនបែរខ្នង ហើយដើរចេញទៅ!

កុំទៅរំខានមនុស្សដែលមិនចង់រវល់ជាមួយនឹងអ្នក ពីព្រោះមនុស្សដែលសំខាន់នៅក្នុងចិត្តគេ គឺមិនមែនជារូបអ្នកឡើយ។ ស្បែកជើងដែលមិនត្រូវនឹងទំហំជើង កុំបង្ខំជើងពាក់ចូលអី វានឹងធ្វើឱ្យជើងយើងឈឺហើយរបក។

ទូរស័ព្ទទៅគេ គេមិនលើក ក៏កុំcallទៅម្តងហើយម្តងទៀតអី។ មនុស្សដែលគិតថាអ្នកសំខាន់ គេនឹងCall ត្រឡប់មកអ្នកវិញភ្លាមពេលដែលឃើញMiss Callរបស់អ្នក។

Chat ទៅគេ គេមិនReply គួរតែឈប់បន្តផ្ញើទៅទៀត អ្នកដែលគិតពីអ្នក ទោះជារវល់យ៉ាងណាក៏នៅតែ Replyមកអ្នកវិញដែរ។

2a33e3172275160da17129bef8e9237f

ប្រសិនបើត្រូវបានគេមើលរំលងហើយ គួរតែរៀនចេះបែរខ្នងដើរចេញ។

ប្រសិនបើមិនទទួលបានការអាណិតស្រឡាញ់ គួរតែរៀនចេះបោះបង់។

ឈប់ទៅរំខានគេមនុស្សដែលមិនចាប់អារម្មណ៍ពីអ្នក ពីព្រោះចិត្តរបស់គេមិននៅនឹងអ្នកទេ។

មនុស្សដែលចង់កំដរអ្នកញុំាបាយ ទោះជាម្ហូបប្រៃ ផ្អែមជូរ ហឹរក៏គេចូលចិត្តញុំាដែរ។

មនុស្សដែលចង់ជូនអ្នកត្រឡប់មកផ្ទះ ទោះជាលិចកើតជើងត្បូងក៏នៅតែស្របផ្លូវគ្នាដែរ។

មនុស្សដែលចង់សាសងជាមួយអ្នក ទោះជាយ៉ាងណាក៏មិនធុញទ្រាន់ថាអ្នកនិយាយច្រើនដែរ។

មនុស្សដែលចង់តបសាររបស់អ្នក ទោះជាហត់នឿយការងារក៏នៅតែរីករាយតបសាររបស់អ្នកដែរ។

41f9ee0f4c09057a7ae86acdaa28f44a

ក្តីស្នេហាដែលមិនទទួលបានត្រឡប់មកវិញ យូរទៅវានឹងក្លាយជាការរំខាន និងការមើលស្រាល។

អ្នករស់នៅមិនមែនព្រោះតែខំយកចិត្តយកថ្លើមអ្នកណានោះទេ គួរតែចេះរក្សាភាពអំនួតរបស់ខ្លួនឯងបន្តិចផង។

ស្នេហាដែលសក្តិសម តាំងពីគ្រាចាប់ផ្តើម គឺមិនចាំបាច់ត្រូវការទ្រ ទូលលើក្បាលទេ។

អ្នកដែលឆ្លងកាត់ចាត់ទុកជាទេសភាព អ្វីដែលបន្សល់ទុកគឺឆាកជីវិត៕

839b5b70025d76b3ba367e8c71c90e24

陶晶莹经典语录

បកប្រែ ៖ សុខ គឹមទៀវ