លុយជារបស់ក្រៅខ្លួន សំខាន់ឲ្យតែបុរសមាន ៣ ចំណុចនេះ ភាគច្រើនស្រីៗស្រលាញ់ដកចិត្តមិនរួច

បុរស​ដែល​ស្រលាញ់​នារី​ណា​ម្នាក់​ពិត​ប្រាកដ គឺ​មិន​សំដៅ​លើ​ការ​ចាយវាយ​តិច​ច្រើន​ទៅ​លើ​នាង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​សំខាន់​លើ​អត្តចរិត និង​ទង្វើ​ដែល​ធ្វើ​ទៅ​លើ​នាង។ ៣ ចំណុច​ធំ មាន​ដូច​ជា​ការ​ទុក​ចិត្ត​និង​ឲ្យ​តម្លៃ ការ​អត់ធ្មត់ ការ​លើក​ទឹក​ចិត្ត គឺ​ជា​អ្វី​ដែល​នារី​ភាគ​ច្រើន​ត្រូវ​ការ​លើស​ពី​លុយ​ដែល​បុរស​នោះ​មាន។

១) ការ​ទុក​ចិត្ត​និង​ឲ្យ​តម្លៃ

67616861_2466796363411600_7182371982152300762_n

តើ​បុរស​ដែល​អ្នក​ស្រលាញ់ គេ​ទុក​ចិត្ត គេ​ឲ្យ​តម្លៃ​អ្នក​ប៉ុន្មាន​ភាគរយ? ជា​សំណួរ​ដែល​អ្នក​គួរ​សួរ​ខ្លួន​ឯង ដោយ​មិន​ពាក់ព័ន្ធ​នឹង​កត្តា​នៃ​ការ​ចាយវាយ​នោះ​ទេ។ បុរស​ខ្លះ​ទៅ​មាន​លុយ​ទាំង​បាច់​ឲ្យ​ទៅ​មនុស្ស​ស្រី តែ​មិន​យល់​ពី​អ្វី​ដែល​ជា​តម្លៃ​របស់​ស្រ្តី ជួន​ខ្លះ​ទាំង​ការ​និយាយ​ស្តី និង​ទង្វើ គឺ​ពុំ​បាន​គោរព​ដល់​នាង​ទាល់​តែ​សោះ។ មួយ​ផ្សេង​ទៀត​គឺ​ការ​ជឿជាក់​សំខាន់​បំផុត ព្រោះ​បើ​បុរស​នោះ​ចេះ​តែ​សង្ស័យ​នេះ សង្ស័យ​នោះ រហូត​ពេល​ខ្លះ​គិត​តែ​ម្នាក់​ឯង​ធ្វើ​ឲ្យ​ទំនាក់ទំនង​កើត​ចេញ​ជា​ភាព​ហ្មងសៅ។

២) ការ​អត់ធ្មត់

119890832_151401296647942_3021769361910383977_n

ជា​ធម្មជាតិ​របស់​មនុស្ស​ស្រី​ភាគ​ច្រើន ដែល​គេ​និយាយ​ថា សំដី​លឿន​ជាង​ចិត្ត ពេល​ខ្លះ​ខឹង​ក៏​ស្រែក ខឹង​ក៏​និយាយ​មិន​សូវ​បាន​គិត តែ​ធាតុ​ពិត​ក្នុង​ចិត្ត​របស់​ពួក​នាង​ពុំ​មែន​ដូច្នោះ​ទេ។ ជា​មនុស្ស​ប្រុស ប្រសិន​អ្នក​មាន​ការ​អត់ធ្មត់​ខ្ពស់ អាច​ទ្រាំ​ស្តាប់​និង​មិន​ដើរ​ចោល​មនុស្ស​ស្រី​ដែល​អ្នក​ស្រលាញ់​នៅ​ពេល​ពួក​គេ​ខឹង នោះ​គឺ​ជា​ចំណុច​ខ្លាំង​មួយ​ហើយ ដែល​នារី​ទូទៅ​មិន​គួរ​មើល​រំលង​ពួក​គេ​ឡើយ។

៣) ការ​លើក​ទឹក​ចិត្ត

125976209_496059901332882_1508898058319978019_n

មិន​ថា​តែ​ការ​បំពេញ​កិច្ច​ការងារ​អ្វី​មួយ​នោះ​ទេ បុរស​ដែល​ស្រលាញ់​អ្នក​ពិត​ប្រាកដ គេ​មិន​រុញរា​នឹង​លើក​ទឹកចិត្ត​ឲ្យ​អ្នក​ឈាន​ដល់​ចំណុច​ដ៏​ខ្ពស់​មួយ​ឡើយ កុំ​ថា​ចំណុច​នោះ​ខ្ពស់​ជាង​គេ​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ​បុរស​ខ្លះ​ពេល​ឃើញ​នារី​ដែល​ខ្លួន​ស្រលាញ់​អាច​មាន​លទ្ធភាព​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង ក៏​ចាប់​មាន​ការ​អន់ចិត្ត ហើយ​បែរ​ជា​គិត​ផ្សេង រហូត​ពេល​ខ្លះ​ឈាន​ដល់​ការ​ដើរ​ចេញ​ពី​ជីវិត​នាង​ទៀត​ផង៕