ជាការពិតណាស់ ចង់ឱ្យជីវិតរឹតតែមានន័យ បានល្អប្រសើរ មនុស្សយើងត្រូវមានច្បាប់វិន័យ និងមានទ្រឹស្តីប្រចាំខ្លួន ដើម្បីជាការក្រើនរំឭក និងដាស់តឿនខ្លួនឯងឱ្យបានជារៀងរាល់ថ្ងៃ។
ខាងក្រោមនេះ អាចជាគន្លឹះដ៏ល្អ និងមានន័យសម្រាប់អ្នកយកទៅអាន ពិចារណា និងបើអាចយកទៅប្រើការឱ្យចំពេលវេលា ដើម្បីបង្កើតបានជាប្រយោជន៍ដល់ខ្លួនអ្នកផ្ទាល់។
១. កុំសួររកអ្វីដែលបាត់បង់ កុំរវល់តែសោកស្ដាយនូវអ្វីដែលកន្លងហួសទៅហើយ... តែត្រូវពេញចិត្តនឹងអ្វីដែលអ្នកមាន រៀនប្រើជីវិតខ្លួនឯងជាមួយនឹងបច្ចុប្បន្នឱ្យបានល្អបំផុត។
២. កុំប្រើប្រាស់លុយដើម្បីដឹកនាំ ឬដឹកមុខ តែត្រូវចេះប្រើសមត្ថភាពដែលខ្លួនមាន ដើម្បីធ្វើជាមគ្គុទេស ទើបអាចដើរបានឆ្ងាយ និងល្អប្រសើរ។
៣. កុំរំពឹងខ្លាំងពេក ជាមួយនឹងអ្វីដែលអ្នកបានធ្វើ និងផ្ដល់ឱ្យអ្នកដទៃ តែចូរផ្ដល់ និងធ្វើអ្វីឱ្យបានច្រើនជាងការដែលអ្នកសង្ឃឹមចំពោះផលដែលតបមកវិញ។
៤. ចូរថែរក្សាមនុស្សល្អៗដែលនៅចំពោះមុខ កុំដោយសារតែកំហុសដោយទង្វើ ឬពាក្យសម្ដី ហើយបណ្ដោយឱ្យបាត់បង់មនុស្សល្អទៅឱ្យសោះ។
៥. ចង់ធ្វើអ្វីក៏ធ្វើភ្លាមៗទៅ កុំពន្យារពេល កុំចេះតែរង់ចាំ ព្រោះពេលវេលាដែលយើងមាន អាចនឹងមិនគ្រប់គ្រាន់សម្រាប់ជីវិតមួយនេះឡើយ។
៦. មនុស្សណាក៏មានបញ្ហាដែរ តែកុំមើលស្រាលបញ្ហារបស់អ្នកដទៃ ធ្វើអ្វីត្រូវចេះយកចិត្តគេដាក់ចិត្តខ្លួនឯងផង។
៧. រក្សាលំនឹង ចិត្តខ្លួនឯងត្រូវតែនឹងន កុំចេះតែខឹង អន់ចិត្តជាមួយនឹងអ្នកដទៃច្រើនពេក។
៨. កុំលលេងជាមួយនឹងអារម្មណ៍របស់អ្នកណា ព្រោះការលេងជាមួយមនុស្សសញ្ចេតនារបស់អ្នកដទៃ យើងអាចសប្បាយចិត្តបានតែមួយពេលប៉ុណ្ណោះ តែយើងនឹងមានអារម្មណ៍ថា ខ្លួនឯងខុសមួយជីវិត។
៩. កុំគិតរំឭកគុណ ដែលយើងបានធ្វើចំពោះអ្នកណា តែចូរចងចាំ និងប្រាប់ខ្លួនឯងជាប់ជានិច្ចថា កុំភ្លេចគុណអ្នកដែលតែងតែនៅក្បែរ និងជួយដល់យើង។
១០. កុំចេះតែផ្ដោតជាមួយនឹងលទ្ធផលរបស់អ្នកដទៃ រហូតដល់លែងឱ្យតម្លៃនូវអ្វីដែលខ្លួនឯងបានប្រឹងប្រែង រៀនលើកទឹកចិត្ត និងរីករាយជាមួយនឹងលទ្ធផលដែលយើងបានខំប្រឹងទើបប្រសើរ៕
ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក) / ប្រភព ៖ Marketing Indeed by Wikran M.