ចូរប្រយ័ត្ន! លក្ខណៈសម្គាល់ជាមួយនឹងមនុស្សស្រី ដែលមានចំណុចទាំងនេះ ច្រើនតែល្បិចច្រើន

មិនថាស្ថិតក្នុងទំនាក់ទំនងណានោះ ចូរអ្នកធ្វើការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះមនុស្សស្រីដែលមានចំណុចណាមួយ ក្នុងចំណោមចំណុចសម្គាល់ទាំង៥ខាងក្រោមនេះ ព្រោះមនុស្សស្រីដែលមានចំណុចទាំងនេះ​ច្រើនតែមិនសូវមានភាពស្មោះត្រង់នោះឡើយ។

១. កែវភ្នែកមានពណ៌ខ្មៅរីកធំ

1

ចំណាំមើល មនុស្សស្រីណាដែលមានកែវភ្នែកខាងក្នុងពណ៌ខ្មៅរីកធំខុសធម្មតា គឺជាមនុស្សស្រីដែលមានល្បិចខ្ពស់ អាចនិយាយបានថា នាងឆ្លាត ពូកែក្នុងការទាក់ទាញ តែប្រើក្នុងន័យមិនល្អ ដូច្នេះគួរប្រយ័ត្នចំពោះមនុស្សស្រីដែលមានលក្ខណៈបែបនេះ។

២. ភ្នែកផ្នែកពណ៌សមានច្រើន

2

លក្ខណៈភ្នែកដែលមានផ្នែកពណ៌សច្រើនខ្លាំង ជាចំណុចទាក់ទាញមួយ ហើយមនុស្សដែលមានលក្ខណៈបែបនេះ គឺជាមនុស្សដែលសម្ភារនិយមណាស់

ក៏ព្រោះតែចំណុចនេះហើយ ដែលធ្វើឱ្យមនុស្សនេះ ក្លាយជាបញ្ហាដោយសារតែសម្ភារនិយមដែលពួកគេត្រូវការ ក៏ហ៊ានប្រើល្បិច ទម្លាក់នុយ ដើម្បីស្ទូចយកត្រីធំ ដែលគេហៅថា បង្កើតបានជាការបោកបញ្ឆោត។

៣. កន្ទុយភ្នែកវែង

3

លក្ខណៈមួយទៀតរបស់ស្ត្រីដែលមានកន្ទុយភ្នែកវែង ពួកគេមានសមត្ថភាពធ្វើឱ្យគូប្រកួតរលាយដោយគ្រាន់តែមើលមួយមុខ ហើយដឹងពីគុណសម្បត្តិរបស់គេយ៉ាងច្បាស់។

សំខាន់បំផុត ពួកគេមិនដែលឈប់នៅមនុស្សម្នាក់ឡើយ ផ្ទុយទៅវិញចង់បានអ្វីដែលអាចធ្វើទៅបាន សូម្បីតែពេលរៀបការក៏ដោយ។ អាចនិយាយបានថា មនុស្សដែលមានលក្ខណៈបែបនេះ មិនត្រឹមតែល្បិចខ្ពស់ទេ តែក៏ពិសពុលមិនធម្មតាដែរ។

៤. បបូរមាត់ក្រាស់ និងកោង

4

ស្ត្រីដែលមានចរិតបែបនេះ ច្រើនតែមានទេពកោសល្យក្នុងការនិយាយទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សភេទផ្ទុយ។ ត្រូវបានមនុស្សជាច្រើនដេញតាម និងភូតភរប្តីមិននៅម្នាក់ឯងក្នុងភ្នែកទេ។

និយាយម៉្យាងទៀត ស្វាមីគ្រាន់តែជាអេក្រង់ដើម្បីបិទបាំងភ្នែកមនុស្សជួយពួកគេឱ្យលាក់បាំងនូវជីវិតសេរី ឬទំនាក់ទំនងក្រៅចរន្តតែប៉ុណ្ណោះ៕

ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក