គេថាហុងស៊ុយមនុស្ស គឺស្ថិតនៅលើទម្រង់មុខនេះឯងដែលធំជាងគេ ដូច្នេះ ប្រសិនបើបុគ្គលណាមានចំណុច ឬមុខដែលមានទម្រង់បែបនេះ គឹពិតជាពិបាកនឹងកែប្រែខ្សែវាសនាពីក្រ ឱ្យក្លាយទៅជាមានណាស់ យ៉ាងច្រើនបានត្រឹមតែមួយរស់ៗតែប៉ុណ្ណោះ។
១. ចិញ្ចើមបាំងផ្លូវឥណ្ឌា
ចិញ្ចើមគឺជាកន្លែងដែលតំណាងឱ្យមហិច្ឆតារបស់មនុស្សម្នាក់ៗ ដែលអាចត្រូវបានគេកំណត់។ ត្រង់ចំណុចកណ្ដាលដែលជាត្រារបស់ឥណ្ឌាតែងតែគូស គួរតែមានខ្យល់អាកាសខ្លះមិនត្រូវមានស្នាមជ្រួញ ឬរោមចិញ្ចើមដែលស្រអាប់នៅបាំងឡើយ។
មនុស្សដែលមានរោមច្រើនដុះបាំងចិញ្ចើមនឹងបង្កើតអារម្មណ៍នៃតូចចង្អៀត ដែលធ្វើឱ្យបេះដូងកាន់តែតូចចង្អៀត ហើយមិនហ៊ានសុបិនពីអ្វីដែលនៅឆ្ងាយឡើយ។ ពួកគេតែងតែធ្លាក់ខ្លួនខ្វះលុយកាក់ ព្រោះទ្រព្យសម្បត្តិរបស់ពួកគេមិនច្រើនទេ ជីវិតរបស់ពួកគេទាំងមូលពិបាកធ្វើអ្វីធំដុំណាស់។ ទោះបីជាអ្នកមានមហិច្ឆិតាជាច្រើន ជួយជ្រោមជ្រែងពួកគេខ្លាំងយ៉ាងណា ក៏បានត្រឹមតែជួយប៉ុណ្ណោះ ព្រោះពួកគេមិនចេះស្រោចស្រង់ខ្លួនឯងទេ។
២. ទងត្រចៀកតូច
មនុស្សជាច្រើនតែងតែចាំចំណាំមើលស្ថានភាព មាន ឬក្រ គឺស្ថិតនៅលើទងត្រចៀក។ អ្នកដែលមានទងត្រចៀកធំច្រើនតែកើតមកដោយសុភមង្គល កម្រទទួលរងនូវទុក្ខវេទនានៅក្នុងជីវិតណាស់ ពួកគេរក្សាសន្តិភាពផ្លូវចិត្ត រកលុយបានដោយស្រួល មិនដែលមានបញ្ហាលើបញ្ហាលុយកាក់ឡើយ។
ផ្ទុយទៅវិញ មនុស្សដែលមានទងត្រចៀកតូច ច្រើនតែមានការព្រួយបារម្ភ ទុក្ខព្រួយ ការភ័យខ្លាចចំពោះអ្វីដែលនឹងកើតឡើង។ ហើយពួកគេក៏មានការខ្មាសអៀន និងខ្វះភាពក្លាហាន ដូច្នេះហើយបានជាមនុស្សនេះមិនហ៊ានធ្វើអ្វីដោយមិនចេះពិចារណាហើយរកលុយបានត្រូវបែកញើសពុះទឹកភ្នែកតែប៉ុណ្ណោះ។
៣. បបូរមាត់ស្ដើង ហើយធំ
មនុស្សដែលមានបបូរមាត់ស្ដើង តែមាត់ធំច្រើនតែខ្វះការយោគយល់ ឬនិយាយពាក្យជេរ ប្រមាថ រិះគន់អ្នកដទៃដោយគ្មានមេត្តាករុណានៅចំពោះមុខគេ ហើយចូលចិត្តនិយាយដើមគេនៅខាងក្រោយណាស់។ និយាយអំពីរឿងឯកជនរបស់អ្នកដទៃ មនុស្សបែបនេះសម្បូរតែអ្នកស្អប់ មិនសូវមានញាតិរាប់រកទេ។
លើសពីនេះទៀត មនុស្សប្រភេទនេះ វាជាការបង្ហាញពីភាពខ្វះខាតស្ទើរតែទាំងស្រុង ពុំមានលាភសំណាងឡើយ ផ្ទុយទៅវិញ ធ្វើអ្វីក៏មានតែការបង់ខាតច្រើបតែប៉ុណ្ណោះ៕
ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)