ការពិតទាំងនេះគឺជាទម្លាប់សាមញ្ញដូចជាងូតទឹកក្តៅខ្លាំង ឬមិនពាក់ស្រោមជើង អាចនាំឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរនិងផលវិបាកសង្គម ហើយការពិតគឺមានច្រើនទៀត។ មនុស្សមានទម្លាប់ទាំងនេះហើយ ដែលពួកគេអាចជះឥទ្ធិពលប៉ះពាល់ដល់ជីវិតរបស់អ្នកនិងអ្នកដទៃហើយនេះគឺជាកំហុសអនាម័យចំនួន ១០ ដែលអ្នកគួរតែជៀសវាង។
ការពាក់ស្បែកជើងដោយគ្មានស្រោមជើងអាចមើលទៅល្អ ប៉ុន្តែក្លិនដែលនៅពីក្រោយនឹងធ្វើអោយអ្វីៗកាន់តែអាក្រក់ទៅ ៗ ។ វេជ្ជបណ្ឌិតបានចេញវេជ្ជបញ្ជាឱ្យពាក់ស្រោមជើងដើម្បីកុំអោយជើងមានក្លិនព្រោះស្រោមជើងអាចស្រូបយកញើសនិងកាត់បន្ថយក្លិន។ ប៉ុន្តែកុំបារម្ភឥឡូវនេះមានស្រោមជើងខ្លី រហូតដល់វាមិនអាចមើលឃើញថាអ្នកពាក់ស្រោមជើង។
ការដុសត្រឹមតែធ្មេញគឺជាវិធីល្អបំផុតដែលមនុស្សភាគច្រើនធ្វើវា។ ប្រសិនបើអ្នកចង់មានដង្ហើមស្រស់ថ្លា ដោយគ្មានក្លិនមិនល្អអ្នកគួរតែដុសអណ្តាតផងដែរ។
យើងដឹងហើយថាគ្រូពេទ្យភាគច្រើនមិនណែនាំអោយសម្អាតត្រចៀកទេព្រោះវាអាចបង្កគ្រោះថ្នាក់។ ប៉ុន្តែយើងអាចសម្អាតស្រទាប់ខាងក្រៅដោយប្រើប្រដាប់ត្បាល់ត្រចៀកធ្វើពីសំលីកប្បាសឬក្រណាត់សើមដោយទឹកក្តៅ។
មិនមានអ្វីអាក្រក់ជាងការចូលទៅកាន់ទីសាធារណៈដែលមានក្លិនខ្លួនខ្លាំងជះទៅលើអ្នកជុំវិញខ្លួនទេ។ ខណៈពេលដែលបរិមាណងូតទឹកឱ្យបានត្រឹមត្រូវសម្រាប់មនុស្សម្នាក់ៗប្រហែលជាមិនដូចគ្នាទេ។ យើងណែនាំឱ្យងូតទឹកឱ្យបានយ៉ាងហោចណាស់ ១ ដងក្នុងមួយថ្ងៃព្រោះកម្ពុជាយើងជាប្រទេសតំបន់ត្រូពិកដូច្នេះងាយនឹងបែកញើសដែលបង្កជាក្លិនខ្លួនមិនល្អ។
បង្គន់សាធារណៈអាចកខ្វក់និងពោរពេញទៅដោយបាក់តេរី។ ប៉ុន្តែការចុចទឹកបង្គន់ដោយជើងរបស់អ្នកមិនអាចដោះស្រាយបញ្ហាអ្វីបានទេ។ ជាការពិតសកម្មភាពនេះធ្វើឱ្យកខ្វក់កាន់តែខ្លាំងព្រោះអ្នកប្រើជើងរបស់អ្នកដើរនៅលើដីដែលវារិតតែបន្ថែមភាពកខ្វក់។
ដំណោះស្រាយគឺចុចទឹកបង្គន់ដោយដៃ ហើយពេលចេញពីបន្ទប់ទឹកត្រូវលាងសម្អាតដៃឲ្យបានស្អាតម្តងទៀត។
ជារឿយៗមានមនុស្សដែលប្រើដបទឹកតែមួយដោយមិនលាងវា ដែលតាមពិតជាវិធីសាស្ត្រខុស។ វិធីល្អបំផុតគឺត្រូវលាងដបទឹករាល់ពេលប្រសិនបើចង់ដាក់ទឹកបន្ថែម។
មិនមានអ្វីអាក្រក់ជាងការសង្កេតឃើញថាដៃរបស់អ្នកកខ្វក់នោះទេជាពិសេសប្រសិនបើមានគេសុំឱ្យចាប់ដៃអ្នក តែដៃរបស់គេកខ្វក់។ សូមស្រមៃប្រសិនបើក្រចករបស់អ្នកពោរពេញទៅដោយភាពកខ្វក់ហើយទៅចាប់ដៃជាមួយគេវិញ។ អ្នកជំនាញណែនាំឱ្យលាងក្រចកឱ្យបានទៀងទាត់។
ម៉ាស៊ីនកំដៅទឹកធ្វើឱ្យអ្វីៗនៅក្នុងបន្ទប់ទឹកក្តៅ។ (វាបង្កើតជាផ្សិតនិងស្លេស) ហើយកាន់តែអាក្រក់វាធ្វើឱ្យស្បែករលាកនិងជួយបង្កើនសម្ពាធឈាមរបស់អ្នកផងដែរ។
មិនថាមនុស្សសម្អាតផ្ទះរបស់ពួកគេញឹកញាប់ប៉ុណ្ណាទេការពិតគឺថាមនុស្សជាច្រើនមិនដែលសម្អាតទូរស័ព្ទដៃ កុំព្យូទ័រយួរដៃ ដៃទ្វារ ឬគ្រាប់ចុចកុំព្យូទ័រ ទោះបីវត្ថុទាំងនេះជាកន្លែងបង្កាត់ពូជសម្រាប់មេរោគនិងបាក់តេរីក៏ដោយ។ អ្នកអាចសម្អាតបានយ៉ាងងាយស្រួល គ្រាន់តែប្រើអាល់កុលជូតបន្តិចតែប៉ុណ្ណោះ។
ពេលខ្លះមនុស្សចូលចិត្តមើលលាមករបស់ពួកគេបាត់ចូលទៅតាមលូ។ ប៉ុន្តែទំលាប់នេះអាចបង្កគ្រោះថ្នាក់ព្រោះថាភាគល្អិតរបស់លាមករាប់លានអាចអណ្តែតលើអាកាសក្នុងពេលចុចទឹកមិនបិទគំរបដែលមានន័យថាមេរោគអាចអណ្តែតមកតោងលើខោអាវរបស់អ្នក ឬកន្សែងដៃរបស់អ្នក។
ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ បរទេស