មនុស្សស្រីទោះបីស្អាត ពូកែប៉ុននាក៏ដោយ ក៏អ្នកត្រូវតែឆ្លាត ចេះពីវិធីសាស្ត្រដើម្បីចងចិត្តស្វាមីរបស់អ្នក។ ដូច្នេះ ៣ចំណុចខាងក្រោមនេះ ជាមន្តស្នេហ៍ពិសេសរបស់ស្ត្រីដែលជាប្រពន្ធ គួរតែចេះពីវិធីទាំងនេះ។
១. រៀនសហការ
នៅលើពិភពលោកនេះ មិនថាក្នុងទំនាក់ទំនងណាមួយទេ គឺសុទ្ធតែទាមទារការខិតខំប្រឹងប្រែង និងការដាំដុះទាំងពីរទើបអាចថែរក្សាទំនាក់ទំនងបានយូរអង្វែង។ សម្រាប់គូស្វាមីភរិយា ការរៀនពីរបៀបសហការគ្នា គឺចាំបាច់ និងសំខាន់បំផុត។
ជាការពិតណាស់ ជីវិតប្ដីប្រពន្ធ គឺមានវិធីជាច្រើនដើម្បីសហការគ្នា។ ឧទាហរណ៍ ប្រសិនបើស្វាមីឈ្លោះជាមួយអ្នកដទៃ បន្ទាប់មកឈរក្បែរគាត់ហើយនិយាយជំនួសគាត់។ នេះជាវិធីដែលអ្នកសន្សំសំចៃសម្រាប់ប្តីរបស់អ្នក។ នៅពេលប្ដី និងប្រពន្ធធ្វើការជាមួយគ្នា ចំណងស្នេហារបស់អ្នកទាំងពីរនឹងអាចស្ថិតស្ថេរ រលូនល្អណាស់។
២. ស្វែងយល់ពីចិត្តវិទ្យារបស់ប្តី
គ្មាននរណាម្នាក់ល្អឥតខ្ចោះនៅក្នុងជីវិតនេះទេ យើងម្នាក់ៗមានចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន។ ក្នុងនាមជាដៃគូ ស្ត្រីត្រូវស្គាល់ប្តីរបស់ខ្លួនឱ្យបានពេញលេញ។ ដឹងពីរបៀបសរសើរ ដឹងពីរបៀបក្នុងការទទួលស្គាល់ភាពជោគជ័យរបស់ស្វាមី។ ជាការពិតណាស់ ក្រៅពីនេះអ្នកក៏ត្រូវរកឱ្យឃើញនូវកំហុសរបស់ស្វាមី អ្នកត្រូវចេះផ្តល់យោបល់ដើម្បីឱ្យគាត់អាចដោះស្រាយបញ្ហានានាបាន។ ចង់កាន់ចិត្តបុរសអ្នកត្រូវយល់ពីចិត្តគំនិតរបស់គាត់ និងរកសុជីវធម៌សមរម្យ។
ប្រសិនបើស្វាមីរបស់អ្នកជាមនុស្សឯករាជ្យដោយខ្លួនឯង នៅពេលឈ្លោះប្រកែកគ្នា អ្នកមិនគួរឈ្លោះប្រកែកជាមួយពាក្យសម្ដីទេ ប៉ុន្តែអ្នកត្រូវដឹងច្បាស់ពីរបៀបប្រើភាពទន់ភ្លន់របស់អ្នក ដើម្បីនិយាយជាមួយគាត់។ ធ្វើឱ្យប្រាកដថាអ្នកធ្វើបែបនេះអ្នកនឹងរក្សាស្វាមីជាប់ជានិច្ច។ ស្វាមី និងភរិយារៀនយល់ពីគ្នាទៅវិញទៅមក គឺជាការថែរក្សាសេចក្តីស្រឡាញ់ដ៏ត្រឹមត្រូវ។
៣. គោរពប្តីរបស់អ្នក
មិនថាជាគូស្នេហ៍ ឬអ្នករៀបការរួចនោះទេ អ្នកទាំងពីរត្រូវតែគោរពគ្នាទៅវិញទៅមក។ ការឱ្យតម្លៃនឹងធ្វើឱ្យដៃគូរបស់អ្នក មានមោទកភាព និងកោតសរសើរយ៉ាងខ្លាំង។ ប្រសិនបើភរិយាឱ្យតម្លៃស្វាមីរបស់នាង នាងតែងតែចង់ចែករំលែកសមិទ្ធិផល និងអំណររបស់នាងជាមួយអ្នក។
ក្នុងនាមជាមនុស្សម្នាក់ដែលជិតស្និទ្ធ និងស្រឡាញ់គ្នា ស្វាមីអ្នកត្រូវប្រាប់ឱ្យគាត់ដឹងថាអ្នកគោរពស្វាមីរបស់អ្នកខ្លាំងប៉ុនណា។ គិតថាគាត់ជាមេឃហើយអ្នកនឹងចាប់យកបេះដូងរបស់គាត់ឱ្យបាន៕
ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)