ក៏មានពិតមែន បុរសដែលស្រលាញ់ ស្មោះត្រង់ចំពោះភរិយា ហើយក៏មិនដែលរុញរា ឬរអ៊ូ ដែលត្រូវធ្វើកិច្ចការងារផ្ទះមួយចំនួនជំនួសភរិយានោះឡើយ។ អ្នកអាចមើលដឹងថា ស្វាមីរបស់អ្នក គាត់ពិតជាស្រលាញ់អ្នកខ្លាំង តាមរយៈកាយវិការ និងការរក្សាទុករូបថតរបស់អ្នកនៅក្នុងកាបូបរបស់គាត់ នេះបង្ហាញឱ្យឃើញថា ទោះទៅទីណា កន្លែងណា គឺអ្នកតែងតែនៅជាមួយគាត់គ្រប់ពេលវេលា គាត់យកអ្នកដើរតាមគ្រប់ជំហាន។
ក្រៅពីចំណុចរក្សារូបថតក្នុងកាបូបនេះហើយ ក៏មាន៣ចំណុចផ្សេងទៀតដែរ ដែលបង្ហាញថា ស្វាមីពិតជាស្រលាញ់ និងទុកភរិយាគាត់សំខាន់បំផុត ៖
១. គាត់តែតែផ្ញើសារ ឬ Callរកអ្នក ពេលដែលនៅឆ្ងាយគ្នា
ប្រសិនបើបុរសនោះឃើញការទូរសព្ទ និងផ្ញើសារជាទៀងទាត់របស់អ្នក គាត់នឹងនឹកអ្នកជានិច្ច។ គាត់ចង់ដឹងពីអ្វីដែលអ្នកកំពុងធ្វើ ចង់ដឹងអ្នកនៅកន្លែងណា ញ៊ាបាយហើយឬនៅ? កំពុងធ្វើអ្វីជាដើម។ សកម្មភាពនេះហើយដែលបង្ហាញថា គាត់ពិតជាយកចិត្តទុកដាក់ចំពោះអ្នកយ៉ាងខ្លាំង។ គាត់ពិតជាមិនដែលអនុញ្ញាតឱ្យអ្នករង់ចាំទេ ប៉ុន្តែផ្ទុយទៅវិញតែងតែនាំមកនូវការភ្ញាក់ផ្អើលដល់អ្នកជាប់ជានិច្ច។
២. មានឆន្ទៈក្នុងការធ្វើកិច្ចការសម្រាប់អ្នក
បុរសដែលសុខចិត្តធ្វើកិច្ចការផ្ទះឱ្យប្រពន្ធ គឺប្រាកដជាស្រឡាញ់ប្រពន្ធណាស់ហើយ។ ពួកគេតែងតែគោរព និងការពារភរិយា ជាពិសេសពួកគេនឹងមិនបែងចែករឿងការងារផ្ទះ ជាការងារមនុស្សស្រីនោះឡើយ។
ពួកគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទៅផ្ទះបាយ លាងសម្អាតនៅពេលប្រពន្ធរបស់គាត់ស្នើសុំជំនួយ។ សម្រាប់ពួកគេ ការមើលឃើញសុភមង្គលរបស់ប្រពន្ធ គឺជារឿងរីករាយបំផុត ដែលមានន័យថា ប្រពន្ធគឺជាមោទកភាពសម្រាប់ជីវិតគាត់។
៣. យកចិត្តទុកដាក់សួរសូម្បីតែរឿងតូចតាចបំផុត
ស្រឡាញ់នរណាម្នាក់ ដែលខ្វល់ខ្វាយពីរឿងតូចតាចរបស់អ្នក។ គាត់តែងតែសង្កេតមើលកាយវិការនីមួយៗនៃអារម្មណ៍របស់អ្នក តាមរយៈទឹកមុខរបស់អ្នកដោយការយកចិត្តទុកដាក់បំផុត។ អ្វីក៏ដោយដែលធ្វើឱ្យអ្នកមិនស្រួល ធ្វើឱ្យអ្នកនឿយហត់ វាក៏ជាហេតុដែលធ្វើឱ្យគាត់ព្រួយបារម្ភ និងមិនសប្បាយចិត្តដូចគ្នា។ នៅជាមួយបុរសបែបនេះ អ្នកប្រាកដជាសប្បាយចិត្តពេញមួយជីវិត៕
ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)