មនុស្សមួយចំនួននៅក្នុងសង្គមសម័យហ្វេសប៊ុគនេះ គិតតែខ្វល់ពីជីវិតអ្នកដទៃ និយាយដើមគេ វិភាគរឿងគេ​ រហូតភ្លេចពីមើលសន្ដានខ្លួនឯង

មនុស្សមួយចំនួន នៅក្នុងសង្គមសម័យហ្វេសប៊ុគនេះ ឃើញហើយគួរឱ្យធុញ! គួរឱ្យខ្លាច!

- ពូកែតែតាមដាន ចង់ដឹងរឿងអ្នកដទៃ ហើយយកមកវិភាគ វិនិច្ឆយ ដោយខ្វះការពិចារណា។

- រឿងល្អៗមើលរំលង តែបើរឿងជេរបញ្ចោរ ហែកហួរគ្នាវិញ ដាក់ម៉ោងរោទិ៍ តាមដានតភាគ។

- គិតតែខ្វល់ពីជីវិតអ្នកដទៃ និយាយដើមគេ វិភាគរឿងគេ​ រហូតភ្លេចពីមើលសន្ដាន និងការរស់នៅរបស់ខ្លួនឯង អាសូរតែល្អជាងគេ ដាបជាងគេផង។

- ចូលចិត្តធ្វើអ្វីដើម្បីតែបានការចាប់អារម្មណ៍ មិនដឹងល្អអាក្រក់ ខុសត្រូវ ខ្មៅសអស់ហើយ។

​​- តែៗ ស្ករៗ អឺអើតាមគេ លើកខាងនេះ ជាន់ខាងនោះ ទាំងការពិត អត់ដឹងរឿងច្បាស់ទេ តែស្មានមួយទំហឹង។

5db19f633ee9ea952bb98ff4b1014807

អ្នកដឹងទេថា មានមនុស្សមួយចំនួន គាត់ត្រូវរងសម្ពាធ អារម្មណ៍បាក់ទឹកចិត្ត ព្រោះតែសម្ដី និងគំនិតខ្វះការពិចារណារបស់អ្នកនេះហើយ។ ដ្បិតថា ធ្លាប់ប្រាប់ខ្លួនឯង កុំខ្វល់ពីសម្ដីឆ្កែឆ្មាដែលអត់ប្រយោជន៍ តែដល់ពេលគេស្ដីថាពេក ទាំងយើងទាំងគេ សួរថា អាចទ្រាំបិទត្រចៀកបានយូរដល់ពេលណា? ចិត្តមនុស្ស អារម្មណ៍មនុស្ស ចេះឈឺចាប់ដូចតែគ្នាទេ ...។

6f4e67ac9f36be842fad72d75a2b70cb

រស់នៅក្នុងសង្គមជាមួយគ្នា សូមគោរពលើសិទ្ធិនៃការរស់នៅរបស់អ្នកដទៃផង អ្នកខ្លះ គាត់ខុស តែគាត់មិនបានធ្វើខុសចំពោះយើងទេ វាជារឿងបុគ្គល រឿងដែលមិនពាក់ព័ន្ធនឹងយើង សូមកុំថ្លឹងថ្លែង វិភាគ រហូតដល់ថ្នាក់កើតជាអារម្មណ៍ជេរប្រមាថដល់អ្នកដទៃ។ ព្រោះថាពេលខ្លះ អ្នកត្រូវដឹងថា រឿងហ្នឹងមិនពាក់ព័ន្ធនឹងយើងទេ ពេលខ្លះអ្នកត្រូវយកចិត្តគេដាក់ចិត្តខ្លួនឯង ចុះបើរឿងហ្នឹងជារឿងរបស់អ្នក ហើយគេមកព្រួតគ្នាជេរអ្នកបែបហ្នឹងដែរ សួរថា អ្នកឈឺអត់? គឺឈឺដូចគ្នា ដូច្នេះ "សូមគោរពដល់អ្នកដទៃ រក្សាភាពថ្លៃថ្នូរឱ្យខ្លួនឯង" កុំចេះដឹងរឿងគេ កុំលូកដៃវែកញែករឿងគេ៕

#មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ