ល្បិចទាំង៤ ដើម្បីចាប់ថ្នាក់ស្វាមី ឬដៃគូសង្សារ ថាគេកុហកអ្នកឬក៏អត់?

ក្នុងនាមជាស្ត្រីមានប្រាជ្ញាម្នាក់ ដែលមិនចង់រងទុក្ខកុំស្រឡាញ់ដោយធ្វេសប្រហែសឱ្យសោះ អ្នកត្រូវរៀនឆ្លាត ដេញតាមឱ្យទាន់បុរសដែលអ្នកស្រឡាញ់ កុំឱ្យគេកុហកបង្វិលអ្នកតាមតែអំពើចិត្ត។ ដូច្នេះ ខាងក្រោមនេះ ជាវិធីសាស្ត្រទាំង៤ ដើម្បីសង្កេតមើលដៃគូរបស់អ្នក តើគាត់កុហកអ្នក ឬក៏អត់?

១. ភ្នែករបស់គាត់តែងតែព្យាយាមចៀសពីអ្នក

941c3f8af79eaed8ee38bf61027ed5e0

ស្ត្រីដឹងហើយនៅពេលដែលបុរសស្រឡាញ់ដោយស្មោះ ពួកគេនឹងមិនដែលចៀសវាងពីការក្រឡេកមើលមុខរបស់អ្នកនៅពេលនិយាយឡើយ។ ប៉ុន្តែប្រសិនបើបុរសម្នាក់តែងតែព្យាយាមចៀសពីភ្នែកអ្នក ឬនិយាយដោយមិនហ៊ានមើលមុខអ្នកចំ នេះវាបង្ហាញថាគាត់កំពុងលាក់អ្វីមួយដោយចេតនាពីអ្នកហើយ។ ប្រសិនបើភ្នែករបស់បុរសតែងតែក្រឡេកចុះឡើង មិនមែនដោយផ្ទាល់នឹងអ្នកទេចាំថាគាត់កំពុងតែមានបញ្ហាលាក់បាំងប្រាកដណាស់។ អ្នកត្រូវដឹងដើម្បីការពារខ្លួនអ្នកកុំឱ្យចាញ់ពាក្យផ្អែមល្ហែមនាំឱ្យឈឺចិត្ត ស្អិតទ្រូង។

២. អវយវៈមិននឹងន

D9693b5efccd2e0eab4aedcffee66095

នៅពេលនិយាយកុហកអវយវៈបុរសនឹងមិននឹងនឡើយ។ ពួកគេនឹងច្របូកច្របល់ញាប់ញ័រ មិនអាចគ្រប់គ្រងសកម្មភាពខ្លួនឯងបាន។ នេះបង្ហាញថា ពួកគេកំពុងព្យាយាមរកមូលហេតុដើម្បីបញ្ឆោតអ្នក ឬដោយចេតនាលាក់អាថ៌កំបាំងដ៏គួរឱ្យខ្លាចមួយចំនួនដើម្បីកុំឱ្យអ្នកដឹង។ ក្នុងនាមជាស្ត្រីមានប្រាជ្ញាម្នាក់ ដែលមិនចង់រងទុក្ខកុំស្រឡាញ់ដោយធ្វេសប្រហែសឱ្យសោះ អ្នកត្រូវរៀនឆ្លាត ដេញតាមឱ្យទាន់បុរសដែលអ្នកស្រឡាញ់ កុំឱ្យគេកុហកបង្វិលអ្នកតាមតែអំពើចិត្ត។ ដូច្នេះ ខាងក្រោមនេះ ជាវិធីសាស្ត្រទាំង៤ ដើម្បីសង្កេតមើលដៃគូរបស់អ្នក តើគាត់កុហកអ្នក ឬក៏អត់?

៣.​ ព្យាយាមបង្វែរសាច់រឿង ឬនិយាយខុសពីប្រធានបទឮ

C143aa25193e662a6be00e09678942bd

នៅពេលដែលមនុស្សប្រុសម្នាក់ មិនចង់និយាយអំពីអ្វីមួយ បុរសតែងតែងាកទៅរកអ្វីផ្សេងទៀតដើម្បីប្ដូរសាច់រឿង។ ដោយសារតែពួកគេពិតជាមិនគោរព និងចិត្តត្រង់ចំពោះអ្នក ពួកគេមិនចង់ចំណាយពេលនិយាយជាមួយអ្នកច្រើនពេកទេ។ មនុស្សប្រុសជាច្រើន តែងតែព្យាយាមលើកករឿងនេះ រឿងនោះ បង្វែរសសាច់រឿង ឬប្ដូរប្រធានបទ ដើម្បីបិទបាំងអាថ៌កំបាំងរបស់ពួកគេ។ ពួកគេព្យាយាមបង្វែរអារម្មណ៍អ្នក ដើម្បីកុំឱ្យអ្នកឆ្ងល់ពីរឿងដើមទៀត។

៤. តែងតែរវល់គ្រប់ពេលដែលអ្នកCallរក ឬណាត់ជួប

0bbb5b4520b374773d5dbb06c766460f

បុរសដែលតែងតែរាយការណ៍ពីភាពមមាញឹកនៅពេលដែលអ្នកទូរស័ព្ទ ឬហៅគាត់ចេញទៅក្រៅ ដែលបង្ហាញថាគាត់ពិតជាមិនបានស្រឡាញ់អ្នកឡើយ។ ពួកគេតែងតែខ្លាចនឹងនៅក្បែរអ្នក ដោយខ្លាចលាតត្រដាងនូវគ្រប់រឿងដែលពួកគេព្យាយាមលាក់បាំង។ គេមិនសូវចង់ជួបមុខអ្នក ជាសញ្ញាមួយបង្ហាញថា គេខ្ជិលបកស្រាយ ឬពេលជួបអ្នកត្រូវអ្នកសួរដេញដោល ជីកឫស ជីកគល់អីហ្នឹងហើយ៕

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)