៣ចំណុច ដែលជារឿងអាម៉ាស់ ដ៏ធំបំផុតក្នុងជីវិតរបស់មនុស្សស្រី

មិនថាស្រីស្អាតប៉ុនណា បើគ្មានអាជីពទេ ភាពល្ងង់ខ្លៅនឹងដូចជាផ្កាគ្មានក្លិនក្រអូប មិនយូរមិនឆាប់មនុស្សនឹងមើលងាយអ្នកមិនខានឡើយ។

១. គ្មានការងារធ្វើជាក់លាក់

Pn 1339

មនុស្សស្រីមិនចាំបាច់មានទេពកោសល្ យឬក្លាយជាអ្នកមានជាងប្តីក៏បានដែរប៉ុន្តែអ្នកត្រូវតែមានការងារមានស្ថេរភាពដោយអាចឈរជើងដោយខ្លួនឯងបាន។ ស្ត្រីត្រូវរកលុយឱ្យបានផងដែ រដើម្បីរក្សាទំនុកចិត្ត និងមានផ្លូវត្រឡប់មកវិញសម្រាប់ខ្លួនឯង នៅពេលមានបញ្ហាអ្វីមួយកើតឡើង។ ហើយស្ត្រីដែលមិនអាចរកលុយបាន នឹងក្លាយជាបន្ទុកមួយសម្រាប់គ្រួសារ ហើយក្លាយជាមនុស្សចង្រៃនៅចំពោះមុខអ្នកដទៃ។

ស្ត្រីឆ្លាតតែងតែការពារតម្លៃខ្លួនឯង។ នាងនឹងមានមោទកភាពក្នុងការអមដំណើរស្វាមីរបស់នាង មិនមែនក្លាយជាស្រមោលដែលមានតែនៅពីក្រោយគាត់ទេ។

២. មិនមានប្រាក់ជាកិត្តិយសសម្រាប់ជួយឪពុកម្ដាយ

Pn2 1339

ស្ត្រីត្រូវចងចាំថាអ្នកដែលស្រឡាញ់ និងលះបង់ដើម្បីអ្នកបំផុតមិនមែនជាស្វាមីរបស់អ្ន្កទេ ប៉ុន្តែជាឪពុកម្តាយរបស់អ្នក។ តាមពិតជីវិតរបស់ស្ត្រីមិនមានអ្វីជំពាក់នរណាម្នាក់ឡើយ គឺជំពាក់តែឪពុកម្តាយរបស់អ្នកតែប៉ុណ្ណោះ។ សម្រាប់ស្ត្រីការខ្មាសអៀនដ៏ធំបំផុតគឺថានៅពេលឪពុកម្តាយឈឺ បែរជាព្រងើយកន្តើយ មិនយកចិត្តទុកដាក់ មើលថែឪពុកម្តាយ ពេលអ្នកមានគុណត្រូវការលុយកាក់ជាចាំបាច់ តែបែរជាមិនអាចពឹងពាក់លើកូនស្រីបាន។ ដូច្នេះស្ត្រីដោយមិនគិតពីអាយុត្រូវតែព្យាយាមរកលុយឱ្យបានច្រើន។ សូមចងចាំថា អ្នកមិនត្រឹមតែរស់នៅសម្រាប់ខ្លួនអ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ឪពុកម្តាយរបស់អ្នកផងដែរ។

៣. អត់ការងារធ្វើគ្មានចំណេះដឹង

Cd741aa2f73b6c096c2f5ea8cde83607

មិនថាស្ត្រីស្រស់ស្អាតយ៉ាងណា បើគ្មានអាជីពជាក់លាក់ ភាពល្ងង់ខ្លៅនឹងដូចជាផ្កាដែលគ្មានក្លិនក្រអូប មិនយូរមិនឆាប់នាងនឹងត្រូវមនុស្សមើលងាយ ហើយបោះបង់ចោល។ បុរសអាចនឹងលង់ស្រឡាញ់អ្នកត្រឹមមួយរយៈពេលខ្លះ ដោយសារតែរូបសម្រស់របស់អ្នក ប៉ុន្តែពួកគេនឹងចាកចេញពីអ្នក ប្រសិនបើគេដឹងថា អ្នកជាមនុស្សអត់បានការ ហើយគ្មានចំណេះដឹង។ ភាពស្រស់ស្អាត គឺសំខាន់ណាស់ចំពោះស្ត្រី ប៉ុន្តែត្រូវចាំថា បុរសតែងតែត្រូវការនារីដែលមានភាពទន់ភ្លន់ម្នាក់ ដើម្បីជួយពួកគេក្នុងការងារផ្ទះ ហើយមានសមត្ថភាពពិតប្រាកដ ដើម្បីជួយជ្រោមជ្រែងប្ដីដើម្បីបំពេញនូវកិច្ចការងារទាំងពួង៕

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)