មនុស្សស្រីដែលស្ថិតក្នុងតារានិករទាំង៤នេះ ភាគច្រើនជាមនុស្សចង់ត្រួតត្រាក្ដោបក្ដាប់លើដៃគូបំផុត

ទាំងនេះគឺជាមនុស្សស្រីដែលមានទំនួលខុសត្រូវក្នុងការគ្រប់គ្រងគូស្នេហ៍ ឬស្វាមីរបស់ពួកគេយ៉ាងតឹងរឹង ពេលខ្លះធ្វើឱ្យដៃគូមានអារម្មណ៍ថាមានការគ្រប់គ្រង ហួងហែងខ្លាំងពេក វាពិតជាហត់នឿយ ធុញទ្រាន់យ៉ាងខ្លាំង។

1. Leo

H1 1356 1599380166

Leo មានចរិតក្រអឺតក្រទមនឹងអាត្ម័នដ៏ធំរបស់ពួកគេ ដូច្នេះពួកគេមិនអាចទទួលយកនរណាម្នាក់ដើម្បីក្បត់ពួកគេបានទេ ជាពិសេសប្តី ឬអ្នកដែលគេស្រឡាញ់។ ក្មេងស្រីរាសីចក្រទាំងនេះ មិនថាក្នុងជីវិតស្នេហា ឬការងារទេ តែងតែមានទំនុកចិត្ត និងពោរពេញទៅដោយភាពអង់អាច ក្លាហាន មត់ចត់ និងធ្វើបានល្អ ប៉ុន្តែក្នុងក្តីស្រឡាញ់តែងតែមានកង្វះសន្តិសុខ មិនមានទំនុកចិត្តគ្រប់គ្រាន់លើមនុស្សដែលខ្លួនកំពុងតែស្រឡាញ់។ ដោយសារតែរឿងនេះ Leo តែងតែគ្រប់គ្រង និងបញ្ជាដៃគូរបស់ពួកគេអស់មួយជីវិត។ ពួកគេតែងតែចង់ដឹងពីអាថ៌កំបាំងទាំងអស់នៃជីវិតឯកជនរបស់ដៃគូ ហើយព្យាយាមគ្រប់គ្រងគូស្នេហ៍ / ស្វាមីរបស់ពួកគេតាមដែលពួកគេចង់ធ្វើ។

2. Scorpio

H2 5160 1599380166

ក្មេងស្រី Scorpio គឺជាតារានិយករកំពូលប្រចណ្ឌបំផុតនៅពេលដែលគេមានស្នេហា។ ពួកគេចូលចិត្តកាន់កាប់ និងគ្រប់គ្រងរាល់ឥរិយាបថ និងទំនាក់ទំនងរបស់មនុស្សជាទីស្រលាញ់ ពួកគេតែងតែព្យាយាមតាមស្អិត ស្ទើរតែចងដៃគូជាប់នឹងខ្លួនគេហើយ ដើម្បីកុំឱ្យដៃគូទៅរកអ្នកណាផ្សេងពីគេ។ ភាពច្រណែនឈ្នានីស ពេលខ្លះប្រែ Scorpio ទៅជាមេដឹកនាំផ្តាច់ការ អភិរក្ស និងគួរឱ្យខ្លាចបំផុត ។ ពួកគេចង់ចាប់យកចលនាភាគច្រើនរបស់គូស្នេហ៍ ក៏ដូចជាបង្ហាញពិភពលោកថានេះគឺជាមនុស្សរបស់គេ គេជាម្ចាស់លើជីវិតដៃគូគេ។ ការពិនិត្យមើលគូស្នេហ៍របស់នាងរាល់ថ្ងៃ គឺជាភារកិច្ចមួយរបស់នាង។ ភាពឃោរឃៅរបស់ Scorpio, ការថែរក្សា Scorpio ពេលខ្លះគឺអាក្រក់ពេក ដែលធ្វើឱ្យពាក់ដៃគូរបស់នាងមានអារម្មណ៍ធុញទ្រាន់ និងបាត់បង់សេរីភាព។

3. Capricorn

H3 6432 1599380166

ក្មេងស្រី Capricorn ពូកែដឹកនាំ ពូកែបញ្ជាបំផុត។ ក្មេងស្រីទាំងនេះតែងតែយកចិត្តទុកដាក់ចំពោះអារម្មណ៍ផ្ទាល់ខ្លួន ចូលចិត្តធ្វើការដោយឯករាជ្យ ដូច្នេះពួកគេមិនចូលចិត្តនរណាម្នាក់ដែលពាក់ព័ន្ធនឹងជីវិតរបស់ពួកគេទេ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងរឿងស្នេហានិ ងអាពាហ៍ពិពាហ៍ ដោយសារតែកង្វះនៃអារម្មណ៍សុវត្ថិភាព ពួកគេមានទំនោរចូលចិត្តគ្រប់គ្រងដៃគូ។ មិនត្រឹមតែចូលចិត្តបញ្ជាទេ Capricorn ក៏មានវិធីផ្សេងគ្នាជាច្រើន ដើម្បី "ទទួលបាន" និងធ្វើតាមជីវិតផ្ទាល់ខ្លួនរបស់ដៃគូដែរ។ ពួកគេតែងតែតាមដាន និងធ្វើសកម្មភាពដោយស្ងៀមស្ងាត់ដោយចាប់យករាល់សកម្មភាពអំពីពិភពអាថ៌កំបាំងរបស់ដៃគូរបស់នាង។

4. Virgo

H4 9936 1599380166

ក្មេងស្រីនៃតារានិករនាំនេះស្រឡាញ់គូស្នេហ៍ពួកគេខ្លាំងណាស់ ហើយការស្រឡាញ់របស់គេនេះហើយ ជាហេតុធ្វើឱ្យគេតែងតែព្យាយាមតាមយ៉ាងស្អិត និងចង់គ្រប់គ្រងគូស្នេហ៍របស់គេយ៉ាងខ្លាំង។ ក្នុងនាមជាមនុស្សពូកែគិតគូល្អិតល្អន់ មានក្តីសុបិនដ៏ល្អឥតខ្ចោះ សូម្បីតែពេលខ្លះមិនមានក្តីស្រលាញ់ក៏ដោយ។ ពួកគេតែងតែឱ្យតម្លៃដគូរបស់គេ គិតថាដៃគូរបស់នាងអស្ចារ្យណាស់ ដូច្នេះពួកគេតែងតែអ្នកដទៃឆក់យកដៃគូរបស់គេទៅ។ ដោយសារនិស្ស័យនេះ Virgo តែងតែជីករកអាថ៌កំបាំងរបស់គូស្នេហ៍របស់ខ្លួនតាំងពីចាប់ផ្ដើមរហូតមក។ ពួកគេតែងតែចង់រក្សាដៃគូរបស់ពួកគេនៅក្នុងកញ្ចក់កែវ ហើយចាក់សោរដើម្បីកុំឱ្យមាននរណាម្នាក់មើលឃើញ។ មិនត្រឹមតែប៉ុណ្ណឹងទេ មនុស្សស្រី Virgo គឺជាមនុស្សពូកែឥតខ្ចោះ ដូច្នេះពួកគេច្រើនតែមានអាកប្បកិរិយាតឹងតែងខ្លាំងចំពោះគូស្នេហ៍ ប្រសិនបើគូស្នេហ៍របស់គេមិនធ្វើតាមការចង់បានរបស់នាង។ Virgo ចូលចិត្តយកចិត្តទុកដាក់ និងមើលថែអ្នកដែលនាងស្រឡាញ់ ប៉ុន្តែមាននិន្នាការជម្រុញ និងគ្រប់គ្រងដូចជាម្តាយពិបាកបង្រៀនកូនប្រុសតូចរបស់នាងអ៊ីចឹង៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)