រឿង៣យ៉ាងដែលអ្នកគួរធ្វើ ដើម្បីឱ្យជីវិតរបស់អ្នកបានល្អប្រសើរឡើងវិញ

ក្នុងជីវិតនេះយើងមានភាពស្មោះត្រង់ចំពោះអ្នកដទៃ តែមិនប្រាកដថាពួកគេស្មោះត្រង់ជាមួយយើងទេ។ ដូច្នេះសូមដឹងពីរបៀបកាត់បន្ថយការរំពឹងទុករបស់អ្នកចំពោះអ្នកដទៃ។ បើដូច្នេះ អ្នកគួរតែកាត់បន្ថយការរងទុក្ខ និងការខកចិត្តរបស់អ្នក។

១. រឿងទីមួយគឺ កាត់បន្ថយកំហឹង

118597484_1002756623498368_2857874437449587150_n

នៅក្នុងជីវិតមនុស្សគ្រប់គ្នាមានពេលដែលមានរឿងមិនសប្បាយចិត្ត រឿងដែលមិនបានរំពឹងទុកវាក៏កើតឡើង។ ដូច្នេះ ចំពោះរឿងខ្លះ វាពិតជាធ្វើឱ្យយើងឈឺចាប់ ខកចិត្ត និងសោកស្ដាយបំផុត។

ប៉ុន្តែនៅពេលក្រោយ យើងក៏ត្រូវរៀនពីរបៀបគ្រប់គ្រងកំហឹងរបស់យើងដែរ។ ទោះបីពេលខ្លះអារម្មណ៍អ្នកពិតជាក្តៅក្រហាយក៏ដោយ សូមព្យាយាមរក្សាឥរិយាបថថ្លៃថ្នូរបំផុត។ សូមដឹងពីរបៀបនិយាយឱ្យបានត្រឹមត្រូវ និងសមហេតុផល។

ដោយសារតែកំហឹងរបស់ពួកគេ ពួកគេនឹងធ្វើឱ្យមនុស្សជាទីស្រឡាញ់ និងអ្នកដែលនៅជុំវិញពួកគេឈឺចាប់។ កំហឹងមិនអាចដោះស្រាយអ្វីបានទេ តែធ្វើឱ្យវាកាន់តែអាក្រក់ទៅ ៗ ។ ចាប់ពីពេលនេះតទៅ ប្រសិនបើអ្នកជួបប្រទះនូវអ្វីដែលមិនពេញចិត្ត សូមកុំខឹងតែសូមដោះស្រាយឱ្យបានស្ងប់សិន។

សូមចងចាំថា វាគឺជាការនិយាយដោយត្រង់ និងជីវិតដែលមិនចេះខ្វល់ខ្វាយរបស់អ្នកដែលនឹងធ្វើឱ្យជីវិតកាន់តែងាយស្រួល និងរីករាយជាងមុន។

២. រឿងទី ២ គឺកាត់បន្ថយការរំពឹងខ្លាំងលើអ្នកដទៃ

118706623_1002756636831700_6058092363825654633_n

ជារឿយៗ យើងលះបង់រាល់ការរំពឹងទុក និងក្ដីសង្ឃឹមរបស់យើងចំពោះមនុស្សម្នាក់ ឬអ្វីមួយ។ ការរំពឹងកាន់តែខ្លាំង វានឹងធ្វើឱ្យយើងខកចិត្ត ខកបំណងកាន់តែខ្លាំងដូចគ្នា។ ដូច្នេះ មានតែការកាត់បន្ថយការរំពឹងទុកទេ ទើបអាចឱ្យយើងនេះបានស្ងប់ចិត្ត និងមានអារម្មណ៍ប្រសើរឡើងច្រើន។

នៅក្នុងជីវិតនេះ យើងមានភាពស្មោះត្រង់ចំពោះអ្នកដទៃ ប៉ុន្តែមិនប្រាកដថាពួកគេស្មោះត្រង់ជាមួយយើងទេ។ ដូច្នេះសូមដឹងពីរបៀបកាត់បន្ថយការរំពឹងទុករបស់អ្នកចំពោះអ្នកដទៃ។ ការកាត់បន្ថយការរំពឹងចំពោះអ្នកដទៃ គឺស្មើនឹងយើងសន្សំក្ដីសុខ និងភាពស្ងប់ឱ្យចិត្តគំនិត និងជីវិតយើងខ្លួនឯង។

គ្រាន់តែធ្វើឱ្យបេះដូងអ្នកស្ងប់ស្ងៀម និងសន្តិភាព ដូច្នេះអ្នកនឹងដាក់កម្រិតលើការគិតចំពោះអ្វីដែលអ្នកបាត់បង់ទៅ។ អ្វីដែលសំខាន់បំផុតនោះគឺ អ្នកត្រូវខិតខំសម្រាប់ខ្លួនអ្នក និងដាក់កម្លាំង និងគំនិតទាំងអស់របស់អ្នកទៅក្នុងគោលដៅរបស់អ្នកឱ្យបានច្រើន។

៣. រឿងទី ៣ គឺរក្សាចិត្តកុំអស់សង្ឃឹម កុំបាក់ទឹកចិត្តពេលដួល

118792680_1002756633498367_1575136094000490134_n

ភាគច្រើននៅពេលមនុស្សបរាជ័យក្នុងរឿងអ្វីមួយ ពួកគេនឹងអាក់អន់ចិត្តជួបមនុស្សដែលមានជីវិតប្រសើរពួកគេចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ។

ពេលវេលាដែលអ្នកមានអារម្មណ៍ដូចជាពិភពលោកទាំងមូលប្រឆាំងនឹងអ្នក អ្នកតែងតែប្រៀបធៀប និងបន្ទោសខ្លួនឯកាន់តែខ្លាំង។ ផ្ទុយទៅវិញ វាជាការល្អក្នុងការផ្លាស់ប្តូរអារម្មណ៍អស់សង្ឃឹម និងបាក់ទឹកចិត្តទាំងនេះ ហើយបញ្ឈប់ការប្រៀបធៀបខ្លួនឯងជាមួយនរណាម្នាក់។

អ្វីដែលអ្នកគួររៀនគឺ ការប្រឈមមុខនឹងការពិត និងបើកចិត្តទទួលយកការពិត។ បន្ទាប់មកនឹងមានដំណោះស្រាយល្អជាបន្តបន្ទាប់។ ប្រសិនបើអ្នកយកចិត្តទុកដាក់លើភាពវិជ្ជមាន ភាពសុទិដ្ឋិនិយម បន្ទាប់មកអ្នកនឹងទទួលបានថាមពលវិជ្ជមានដើម្បីបង្កើនថាមពលដល់អ្នកក្នុងការដោះស្រាយបញ្ហានានា។ មនុស្សពេញវ័យគ្រប់រូប នឹងដឹងពីរបៀបឆ្លុះបញ្ចាំងលើខ្លួនគាត់ ហើយបន្ទាប់មកកែសម្រួល និងផ្លាស់ប្តូរស្ថានភាពខាងក្នុងរបស់គាត់ ជំនួសឱ្យការស្វែងរកជំនួយពីខាងក្រៅ៕

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)