កើតជាមនុស្សរស់នៅ ត្រូវចាំថា ពេលស្លាប់ទៅវិញ កុំឱ្យជាប់បំណុលទាំង៤នេះឱ្យសោះ

ក្នុងជីវិតនេះមានបំណុល ៤ យ៉ាង ដែលអ្នកមិនគួរឱ្យជំពាក់អ្នកណាម្នាក់ឡើយ បើទោះបីវាជាមនុស្សស្និទ្ធស្នាល ឬជាទីស្រឡាញ់របស់អ្នកក៏ដោយ។

១. បំណុលនៃប្រាក់

3c75707d7258659f1932d28046198a22

មនុស្សជាច្រើន នៅតែគិតថា ការធ្វើជាបងប្អូនប្រុសស្រីក្នុងផ្ទះដោយមិនគិតពីបងប្អូន ព្រោះតែគិតភាពជាបងប្អូនសាច់បង្កើត ស្និទ្ធស្នាលនឹងគ្នា។ ប៉ុន្តែការពិតទោះបីវាជាបងប្អូនក៏ដោយ ក៏លុយគឺជាលុយ ត្រូវបញ្ជាក់ឱ្យច្បាស់លាស់ដើម្បីចៀសវាងការឈ្លោះប្រកែក មានបញ្ហានឹងគ្នាដោយសារតែរឿងលុយ។ រវាងបងប្អូន មិនចាំបាច់មានភាពច្បាស់លាស់ពេកទាក់ទងនឹងហិរញ្ញវត្ថុនោះទេ ប៉ុន្តែចំពោះលុយកាក់ក្នុងកម្រិតមួយ អ្នកត្រូវតែដឹង និងយល់ឱ្យបានច្បាស់។ អ្នកត្រូវចាំថា ចំពោះលុយមួយម៉ាត់ មិនថាជាមួយអ្នកណាក៏ដោយ ជាពិសេសមនុស្សជិតស្និទ្ធ ឱ្យដឹងឱ្យ សុំដឹងសុំ ខ្ចីដឹងខ្ចី ជំពាក់ដឹងជំពាក់ ទើបអាចរាប់អាន ឬក្បែរគ្នាបានយូរ។

២. បំណុលនៃការដឹងគុណ

B318c33fe2d3878263c9e92ff2c92d96

រវាងមិត្តភក្តិ វាជាការល្អបំផុតដែលមិនត្រូវជំពាក់សុគុណ ជាពិសេសប្រសិនបើអ្នកជាសាច់ញាតិអ្នកមិនគួរជំពាក់វាទេ។ មនុស្សជាច្រើននៅតែមានការងឿងឆ្ងល់ ប្រសិនបើពួកគេជាសាច់ញាតិ តើធ្វើដូចម្តេចដើម្បីចៀសវាងបំណុលសុគុណ។ ដោយសារតែជារឿយៗ មនុស្សនៅក្នុងគ្រួសារនៅតែជួយគ្នា ប៉ុន្តែសម្រាប់រឿងនេះ យើងត្រូវរស់នៅឱ្យបានពេញលេញជាមួយនឹងមនសិការ។ អ្នកដែលជួយខ្ញុំ ខ្ញុំត្រូវតែធ្វើអ្វីដើម្បីតបស្នងទៅគេវិញ។

ក្នុងជីវិតនេះក៏មានសេចក្តីស្រឡាញ់ប្រភេទខ្លះដែលយើងមិនអាចតបស្នងបានដែរ។ នោះគឺជាគុណសម្បត្តិនៃកំណើត និងការចិញ្ចឹមបីបាច់របស់ឪពុកម្តាយ។ ដូច្នេះ ចំពោះគុណឪពុកម្ដាយនេះមួយ ទោះសងយ៉ាងណាក៏មិនអស់នោះដែរ។

៣. បំណុលនៃទំនួលខុសត្រូវ

D5ee24e9f1d013f38aab4c24f5afcf4d

ជីវិតនេះប្រៀបដូចជាការលេងសើចអ៊ីចឹងនៅក្នុងការលេង នោះមនុស្សម្នាក់ៗនឹងមានតួនាទី និងទំនួលខុសត្រូវខុសៗគ្នា។ ឧទាហរណ៍ កូនមានទំនួលខុសត្រូវគោរពឪពុកម្តាយដែលបានផ្តល់កំណើតឱ្យគាត់។ ជាដាច់ខាតមិនត្រូវបោះបង់ចោលការទទួលខុសត្រូវ ឬនិយាយថាមិនដឹងនោះទេ។ អ្នកត្រូវមានទំនួលខុសត្រូវក្នុងការបំពេញនូវកាតព្វកិច្ចរបស់អ្នកឱ្យច្បាស់លាស់។

ប្រសិនបើអ្នកជាឪពុកម្តាយ ការទទួលខុសត្រូវរបស់អ្នកគឺ ចិញ្ចឹមបីបាច់ និងអប់រំកូន ៗ របស់អ្នក។ ដើម្បីឱ្យកូន ៗ របស់អ្នកមានបរិយាកាសរស់នៅល្អ និងទទួលបានការចិញ្ចឹមបីបាច់បែបពេញលេញ។

ប្រសិនបើអ្នកជាប្តីប្រពន្ធ អ្នកត្រូវតែមានទំនួលខុសត្រូវលើភាពស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមក។ ដូច្នេះប្តី និងប្រពន្ធរបស់អ្នក ពិតជាមានសុភមង្គល និងរស់នៅប្រកបដោយទំនួលខុសត្រូវជាមួយគ្នា។

៤. បំណុលនៃពេលវេលា

F6eddec3ebb6b9cf9f923d95010a1234

មនុស្សមួយចំនួន ដ្បិតថាមានភាពស្និទ្ធស្នាល និងបង្ហាញកាយវិការស្រឡាញ់រាប់អានយើងយ៉ាងណាក៏ដោយ ប៉ុន្តែពួកគេនៅតែមិនដែលមានចិត្តចង់ឃើញយើងជោគជ័យឡើយ។ ពួកគេតែងតែព្យាយាមឃាត់ឃាំងយើងឱ្យស្ថិតក្នុងចំណុចណាមួយ ដែលជាហេតុធ្វើឱ្យយើង អាចនឹងអាក់ខានក្នុងការប្រើប្រាស់ពេលវេលា បើយើងបណ្ដោយអារម្មណ៍ និងទំនាក់របស់អ្នកដទៃ គឹស្មើនឹងយើងមានបំណុលនៃពេលវេលា និងឱកាស ធ្វើឱ្យខ្លួនឯងបាត់បង់រឿងល្អៗទៅតាមពេលវេលាដែលយើងបានខ្ជះខ្ជាយ៕

 

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)