ទឹកភ្នែកមនុស្សស្រី មិនមែនជាទឹកជ្រោះ ទឹកធ្លាក់ ឬជាទឹកសមុទ្រ សម្រាប់អ្នកលេងកម្សាន្តទេ វាមិនសប្បាយទេដែលអ្នកធ្វើឱ្យនាងយំនោះ

ស្នេហា ការស្រឡាញ់ មនុស្សប្រុសតែងតែព្យាយាមបានត្រឹមតែដំបូង តែយូរៗទៅ ក៏អស់ចិត្តណាយចិត្ត នេះក៏ព្រោះតែមនុស្សស្រី នាងចិត្តរឹងតែដំបូង តែយូរៗទៅ នាងក៏ទន់ចិត្ត ដូចពាក្យគេថា "​ មនុស្សប្រុសស្រឡាញ់ពី ១០០ ធ្លាក់មក ០ ចំណែកមនុស្សស្រី ស្រឡាញ់ពី ០ ឡើងដល់ ១០០ " ព្រោះតែបែបនេះហើយ ទើបធ្វើឱ្យមនុស្សស្រីច្រើនតែរងការឈឺចាប់ ទឹកភ្នែកសោកស្ដាយ ព្រោះត្រូវឈឺចាប់ ខកចិត្តក្នុងចំណុចមួយដែលខ្លួនកំពុងតែលង់ចិត្តខ្លាំង កំពុងតែដាក់ចិត្តស្រឡាញ់គេទៅហើយ តែគេបែរជាបោះបង់ ហើយដើរចេញទៅវិញ។

118476214_999776123796418_4663139176954050416_o

សួរថា សប្បាយណាស់មែនទេ ដែលបានធ្វើឱ្យមនុស្សស្រីម្នាក់ ត្រូវមករងការឈឺចាប់ ខកចិត្ត ទឹកភ្នែកទួញសោក ដោយសារតែទង្វើបំផ្លាញទំនុកចិត្ត និងការស្រឡាញ់ដែលនាងបានលះបង់ឱ្យអ្នក? បានឃើញមនុស្សស្រីម្នាក់ ស្រែកទ្រហ៊ោយំសោកបោកខ្លួន ព្រោះតែអ្នកក្បត់នាង អ្នកមានក្ដីសុខប៉ុនណាទៅ? ទឹកភ្នែកមនុស្សស្រី មិនមែនជាទឹកជ្រោះធ្លាក់លើថ្ម មិនមែនជាទឹកហូរ ឬទឹកសមុទ្រសម្រាប់អ្នកលេងកម្សាន្តឱ្យបានសប្បាយរីករាយនោះទេ ... ។

118599056_999776143796416_4813091930596197479_o

ទឹកភ្នែករបស់មនុស្សស្រីម្នាក់ដែលស្រក់ព្រោះតែក្ដីស្រឡាញ់ចំពោះអ្នក ទឹកភ្នែកដែលបានមកពីការខកចិត្ត ខូចចិត្តយ៉ាងខ្លាំងដែលមនុស្សនាងស្រឡាញ់បំផុតបានក្បត់នាង ទឹកភ្នែកនាងក្ដៅរាប់រយអង្សារ ជ្រៅជាងទឹកជ្រោះ ធំជាងសមុទ្រទៅទៀត ដូច្នេះ អ្នកមិនអាចហែលផុតឡើយ។

សូមកុំធ្វើឱ្យមនុស្សស្រីម្នាក់ដែលស្រឡាញ់អ្នកខ្លាំង លះបង់គ្រប់យ៉ាងដើម្បីអ្នក ជឿជាក់ និងទុកចិត្តអ្នកគ្រប់រឿង ត្រូវមកទទួលរងនូវការឈឺចាប់ដោយសារតែទង្វើមិនគប្បីដែលអ្នកធ្វើលើនាងឱ្យសោះ។ បើមិនស្រឡាញ់ កុំព្យាយាមចូលទៅក្នុងជីវិតនាង បើមិនស្រឡាញ់ សូមកុំផ្ដល់ក្ដីសង្ឃឹមក្លែងក្លាយឱ្យនាង កុំបំផ្លាញទឹកចិត្ត ឬអនាគតរបស់មនុស្សស្រីម្នាក់ ដើម្បីតែចំណង់តណ្ហា និងការសប្បាយមួយពេលៗរបស់អ្នកឱ្យសោះ៕

118616081_999776127129751_4125232484947936516_o

118539888_999776110463086_8780258643656920831_o

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: