បុរសល្អនឹងមិនព្រងើយកន្តើយចំពោះអារម្មណ៍របស់ភរិយាទេ ប៉ុន្តែនឹងផ្តល់ឱ្យនាងនូវការសរសើរ និងការគោរពចាំបាច់។ ដូច្នេះ ប្រសិនបើស្ត្រីណា ទទួលបានការសរសើរទាំង៥ចំណុច និងការគោរពទាំង៤ចំណុចនេះពីស្វាមី អ្នកគឺជាស្ត្រីដែលមានសំណាង ព្រោះបញ្ជាក់បានថា អ្នកកំពុងតែមានស្វាមីដ៏ល្អពិតប្រាកដហើយ។
#ការសរសើរទាំង ៥ ចំណុច រួមមាន ៖
១. សរសើរលើការស្លៀកពាក់ ៖ នៅពេលភរិយារបស់គាត់ស្លៀកសម្លៀកបំពាក់ថ្មី គាត់នឹងមិនធ្វើឱ្យនាងខកចិត្តទេ ប៉ុន្តែនឹងសរសើរនាងចំពោះការលើកទឹកចិត្តបន្ថែមទៀត ដើម្បីធ្វើឱ្យភរិយារបស់គាត់មើលទៅកាន់តែស្រស់ស្អាត។
២. សរសើរជំនាញធ្វើម្ហូបរបស់ប្រពន្ធ ៖ ផ្ទះបាយត្រូវបានគេចាត់ទុកថាជាផ្នែកមួយរបស់ស្ត្រី ភរិយាត្រូវតែពូកែក្នុងារៀបចំម្ហូបដែលមានជីវជាតិដើម្បីតម្រូវចិត្តប្តី និងកូនៗ។ ដូច្នេះស្វាមីមិនគួរកំណាញ់ក្នុងការពោលពាក្យសរសើរដល់ភរិយាចំពោះការខិតខំ និងការលះបង់របស់នាងឡើយ។
៣. សរសើរសមិទ្ធិផលដែលភរិយាទទួលបាន ៖ ដោយឈរនៅពីក្រោយការគាំទ្រ និងលើកកម្ពស់ការងារភរិយាជានិច្ច។ ជាពិសេសនៅពេលភរិយាទទួលបានជោគជ័យ ក្នុងនាមជាស្វាមីនឹងសប្បាយចិត្ត ហើយលើកទឹកចិត្តឱ្យនាងព្យាយាមបន្តទៀត។
៤. សរសើរការចេះរៀបចំផ្ទះសម្បែង ៖ ព្រោះស្ត្រីបានលះបង់ខ្លួនឯងក្នុងការសម្អាត ថែរក្សា និងយកចិត្តទុកដាក់។ ដូច្នេះស្វាមីមិនត្រូវព្រងើយកន្តើយចំពោះពាក្យលើកទឹកចិត្ត ដើម្បីលួងលោមនាង បន្ទាប់ពីមាននាងបានខិតខំបំពេញនូវតួនាទីការងារនេះ ទាំងឈឺទាំងជា មិនខ្វល់ពីការហត់នឿយនោះឡើយ។
៥. សរសើរចំពោះជំនាញនិយាយរបស់នាង ៖ បុរសដែលមានចិត្ដសប្បុរសនឹងមិនរិះគន់ប្រពន្ធរបស់គាត់ទេ ប៉ុន្តែគាត់នឹងសរសើរពីជំនាញ និងអាកប្បកិរិយារបស់ប្រពន្ធគាត់ មិនថាទង្វើ កាយវិការ ឬការនិយាយស្ដីនោះឡើយ។
#ផ្ដល់នូវការគោរព ៤ចំណុច រួមមាន ៖
១. គោរពការងារប្រពន្ធអ្នក ដោយលើកទឹកចិត្តឱ្យគាត់ធ្វើឱ្យបានកាន់តែល្អ មិនថាកិច្ចការងារក្នុង ឬនៅខាងក្រៅផ្ទះនោះឡើយ។ ស្វាមីតែងតែយល់ថា បើគ្មានប្រពន្ធទេ ពួកគេនឹងពិបាកខ្លាំងណាស់។
២. គោរពគ្រួសារប្រពន្ធ ជាពិសេសឪពុកម្តាយរបស់ប្រពន្ធ ដើម្បីឱ្យនាងមានទឹកចិត្តក្នុងការមើលថែគ្រួសារក៏ដូចជាឪពុកម្តាយរបស់ខ្លួនផងដែរ។
៣. គោរពមិត្តភក្តិរបស់ប្រពន្ ធឱ្យនាងមានសេរីភាពក្នុងការធ្វើអ្វីដែលនាងចូលចិត្ត កុំរារាំងនាងមិនឱ្យដើរលេងជាមួយមិត្តភក្តិនៅខាងក្រៅ កុំបិទសិទ្ធិសេរីភាព ហើយព្យាយាមឃុំគ្រង គ្រប់គ្រងលើជីវិតនាងជ្រុលហួសហេតុពេក។
៤. គោរពអារម្មណ៍របស់ភរិយា សូមចាំថា បើអ្នកមិនខ្វល់ពីអារម្មណ៍នាងទេ ប្រសិនបើនាងមានអារម្មណ៍មិនល្អ ឬមិនសប្បាយចិត្ត ក្នុងនាមអ្នកជាស្វាមីក៏ពិបាកនឹងសប្បាយដែរ៕
ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)