បុរសដែលល្អ គាត់នឹងប្រព្រឹត្តខ្លួនយ៉ាងថ្លៃថ្នូរ គាត់នឹងបំពេញនូវកាតព្វកិច្ចតួនាទីរបស់គាត់បានយ៉ាងល្អ ក្នុងនាមជាស្វាមីល្អ ជាឪពុកល្អ។ យ៉ាងណាមិញ បុរសល្អ គាត់នឹងបង្ហាញនូវអាកប្បកិរិយទាំងនេះ ហើយក៏អរគុណប្រពន្ធចំពោះ៣ចំណុចដែលភរិយាបានផ្ដល់ឱ្យគាត់។
#មិនខឹងស្តីបន្ទោសប្រពន្ធរបស់គាត់នោះឡើយ
មនុស្សបុរាណបានបង្រៀនថា "បុរសគឺជាឋានសួគ៌ ស្ត្រីគឺជាផែនដី" ។ ភាពសុខដុមនៃឋានសួគ៌ និងផែនដី គឺភាពជោគជ័យរយៈកាលដ៏យូរអង្វែង។ ភាពពេញលេញនៃអាពាហ៍ពិពាហ៍ មិនមែនដោយសារតែការចេះខឹង ប្រចណ្ឌ ហួងហែង គ្រប់គ្រដៃគូបានល្អនោះទេ តែជាការដែលចេះអត់ឱន និងការយោគយល់គ្នាទៅវិញទៅមក។
បុរសម្នាក់ដែលចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឱ្យបានល្អ បុគ្គលិកលក្ខណៈរបស់គាត់ច្រើនតែជាមនុស្សទៀងត្រង់ និងបើកចំហរមិនសាំញុំា តឹងតែងច្រើននោះឡើយ។ ផ្ទុយទៅវិញបុរសដែលឧស្សាហ៍ឈ្លោះប្រកែកជាមួយប្រពន្ធព្រោះតែរឿងតូចតាច មានគំនិតចង្អៀតចង្អល់ ទំនងជាមិនជោគជ័យក្នុងជីវិតឡើយ។
យ៉ាងណាមិញ ពាក្យចាស់តែងពោលថា " កុំយករឿងក្រៅចូលមកក្នុងផ្ទះ ក៏កុំយករឿងក្នុងផ្ទះនិយាយចេញខាងក្រៅ " រឿងប្ដីប្រពន្ធរបស់យើង កុំចេះតែនិយាយប្ដឹងផ្ដល់ ឬសុំយោបល់ពីអ្នកដទៃ សូមចាំថា គ្រួសារភាគច្រើនក៏បែកបាក់ប្រេះឆា ដោយសារតែសម្ដី និងការឱ្យយោបល់ពីអ្នកដទៃនេះហើយ។
#បុរសល្អនឹងអរគុណភរិយាជានិច្ចចំពោះរឿង៣យ៉ាងនេះ
1. សូមអរគុណចំពោះការលះបង់សម្រាប់ឪពុក និងកូនរបស់គាត់
បុរសដែលមិនចេះខ្វល់ខ្វាយនឹងគិតថា វាជាការងាររបស់ស្ត្រី ក្នុងការលះបង់ និងធ្វើអ្វីៗដើម្បីក្រុមគ្រួសារ។ ម៉្យាងទៀត បុរសដែលមានចំណេះដឹងនឹង និងយល់ច្បាស់ពីទុក្ខលំបាកក្នុងការពពោះរបស់ស្ត្រីម្នាក់ គាត់នឹងយល់ថាស្ត្រីម្នាក់ត្រូវបានកើតមកគួរតែទទួលបានការស្រឡាញ់ ថ្នាក់ថ្នម មិនមែនដើម្បីរងទុក្ខសម្រាប់អ្នកដទៃទេ។ ពួកគេតែងតែដឹងគុណដែលនាងបានលះបង់ភាពជាយុវវ័យរបស់នាង ក្នុងការដាំដុះគ្រួសារមួយជាមួយនឹងគាត់។
2. សូមអរគុណចំពោះការថែរក្សាឪពុកម្តាយរបស់ខ្ញុំ
បុរសដែលមានចំណេះដឹង តែងតែផ្តល់ឱ្យភរិយានូវការថ្លែងអំណរគុណដ៏ស្មោះ ចំពោះការថែរក្សាក្រុមគ្រួសារ ជាពិសេសបំពេញនូវតួនាទីជាកូនប្រសារដ៏ល្អ។ អរគុណដែលបានមើលថែឪពុកម្តាយរបស់ខ្ញុំ ទុកដូចជាឪពុកម្ដាយរបស់នាង ជាគ្រួសារដ៏កក់ក្ដៅ។
3. សូមអរគុណចំពោះការយល់ព្រមរៀបការជាមួយខ្ញុំ
បុរសដែលមានការយល់ដឹងច្បាស់ តែងតែគោរពភរិយារបស់គាត់បំផុត។ ពួកគេតែងតែយល់ពីការលះបង់ និងការខាតបង់របស់នាង ហើយពួកគេតែងតែមានអំណរគុណដែលនាងបានលះបង់ជីវិតដោយគ្មានភាពស្ដាយក្រោយ ដើម្បីក្លាយជាភរិយាល្អដែលជាម្តាយដ៏ល្អ ជាមេផ្ទះដ៏ល្អសម្រាប់គ្រួសារមួយនេះ៕
ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)