ចេះវិធី៣យ៉ាងនេះ ដឹងតែលុយកាក់ ទ្រព្យសម្បត្តិកើនឡើងជាលំដាប់

ប្រសិនបើអ្នកដឹងពីវិធីកែលំអបញ្ញារបស់អ្នក អ្នកនឹងឃើញថា ខ្លួនអ្នកអាចគ្រប់គ្រងជីវិតរបស់អ្នកបាន។ គ្មានអ្វីដែលមានតម្លៃជាងការដែលយើងចេះកែច្នៃ ហើយរៀនសូត្រពីអ្វីដែលថ្មីៗជារៀងរាល់ថ្ងៃនោះឡើយ។ ខាងក្រោមនេះ ជាចំណុចទាំង៣ដែលអ្នកគួរតែធ្វើ ដើម្បីបង្កើនលុយកាក់ទ្រព្យសម្បត្តិរបស់អ្នកឱ្យកាន់តែបបូរហូរហៀរ។

១. ធ្វើការឱ្យបានច្រើនបំផុតតាមដែលអ្នកអាចធ្វើបានទោះបីការងារតូចតាចក៏ដោយ

Woman Cartoon Busy Png E1527754210703

នៅពេលដែលមិនមានលុយនៅក្នុងដៃ នេះគឺជាពេលវេលាដែលគួរឱ្យព្រួយបារម្ភ និងគ្មានសុវត្ថិភាពបំផុត។ នៅពេលនេះមនុស្សមានទំនោរទៅរកការសង្ស័យខ្លួនឯង និងបាត់បង់ភាពម្ចាស់ការ វង្វេងស្មារតី។

ដូច្នេះសូមចាំថា នៅពេលអ្នកមានការលំបាកកុំភ្លេចពាក្យថា "ព្រះបានផ្តល់កំណើតឱ្យខ្ញុំមានកន្លែងដែលត្រូវប្រើវា" ។ ប៉ុន្តែប្រសិនបើអ្នកចេះបង្កើតអាកប្បកិរិយាប្រកបដោយទំនួលខុសត្រូវខ្ពស់ អ្នកប្រាកដជាទទួលបានជោគជ័យ។

២. រៀនកែលម្អ

Businessman Running Up Drawn Stairs With Arrow Vector Illustration_107173 13326

ទាំងនៅក្នុងអាជីព ឬជីវិតប្រចាំថ្ងៃ ការវិនិយោគដ៏ប្រសើរ និងអស្ចារ្យបំផុតរបស់មនុស្សម្នាក់ៗ គឺការរៀនសូត្រឥតឈប់ឈរ។ វិនិយោគលើខ្លួនឯងដោយខ្ជាប់ខ្ជួន អ្នកប្រាកដជានឹងរកឃើញខ្លួនអ្នកជាមួយនឹងឱកាសសំណាងថ្មីជាច្រើន។ កុំគិតថាភាពក្រីក្រជាបញ្ហា ឬឧបសគ្គរាំងស្ទះការរីកចម្រើនឱ្យសោះ សំខាន់អ្នកត្រូវមានគំនិត សិក្សារៀនសូត្រអ្វីដែលថ្មីៗ ទ្រព្យសម្បត្តិដ៏ធំបំផុតនៃជីវិតរបស់មនុស្សគឺចំណេះដឹង។

អ្នកប្រហែលជាមិនមានប្រាក់នៅនឹងដៃទេឥឡូវនេះ ប៉ុន្តែអ្នកមានពេលវេលា និងការខំប្រឹងប្រែងដើម្បីបង្កើនតម្លៃរបស់អ្នក។ មនុស្សជោគជ័យមិនសំខាន់លើទីកន្លែងកំណើតនោះឡើយ។ ពួកគេត្រូវឆ្លងកាត់ដំណើរការនៃការបរាជ័យទាំងការគិត និងការពិត។ ដូច្នេះកុំខ្វល់ថា អ្នកជាអ្នកណា កើតពីទីណា ក្នងគ្រួសារក្រីក្រលំបាកបែបណា សូមមេត្តាប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។

ប្រសិនបើអ្នកដឹងពីវិធីកែលម្អបញ្ញារបស់អ្នក អ្នកនឹងដឹងថាខ្លួនអ្នកអាចគ្រប់គ្រងជីវិតរបស់អ្នកបាន។ គ្មានអ្វីដែលឥតគិតថ្លៃជាងការរៀនអ្វីដែលថ្មីនោះទេ។

៣. ការរៀបចំផែនការគ្រប់គ្រងទ្រព្យសម្បត្តិ

Saving Money Not Feeling Deprived

ប្រសិនបើអ្នកចង់កែលំអផលិតភាពសិក្សា និងកម្មសិទ្ធិបញ្ញា អ្នកត្រូវតែមានគោលដៅរៀនបន្តទាញបទពិសោធន៍មិនត្រឹមត្រូវពីការអនុវត្ត។ អ្នកក៏ត្រូវមានផែនការគ្រប់គ្រងទ្រព្យសម្បត្តិរបស់អ្នកដែរ។

ការរកលុយពិតជាមានការពិបាកមែន ប៉ុន្តែការចំណាយលុយកាន់តែពិបាក។ នៅពេលយើងមិនមានលុយ យើងប្រាកដជាពិបាករស់នៅក្នុងសង្គមមនុស្សបច្ចុប្បន្ននេះណាស់។ ប្រសិនបើអ្នកដឹងពីរបៀបរៀបចំផែនការដើម្បីកាន់កាប់ទ្រព្យសម្បត្តិ អ្នកនឹងមានឱកាសកាន់តែរីកចម្រើន។

ដរាបណាអ្នកដឹងពីរបៀបគ្រប់គ្រងបំណងប្រាថ្នា ប្រសិទ្ធភាពការគ្រប់គ្រងរបស់អ្នក នឹងត្រូវបានកើនឡើងជាលំដាប់មិនខាន៕

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)