ដូចដែលយើងបានដឹងហើយថា សព្វថ្ងៃ ធនាគារ ABA ត្រូវគេបានស្គាល់ថាជាធនាគារមានឈ្មោះល្បី ឈានមុខគេ និងមានភាពពេញនិយមខ្លាំងមានអតិថិជនប្រើប្រាស់យ៉ាងច្រើនលើសលប់ ដោយសារតែធនាគារនេះមានសេវាកម្មរហ័ស មានច្រើនសាខា មានមុខងារងាយស្រួលជាច្រើន ពិសេស App របស់ធនាគារនេះក៏ងាយស្រួលប្រើប្រាស់សម្រាប់មធ្យោបាយផ្ទេរ និងទូទាត់សាច់ប្រាក់ផ្សេងៗផងដែរ ។
អ្វីដែលកាន់តែចាប់អារម្មណ៍ធនាគារ ABA ថ្មីៗនេះ បានបង្កើតសេវាកម្មពិសេសមួយទៀតហើយ អាចថាជាសេវាកម្មដែលមិនធ្លាប់មានក្នុងបណ្តាធនាគារកម្ពុជាដទៃ នោះគឺលោកអ្នកអាចជ្រើសរើសលេខគណនី ABA តាមចំណូលចិត្ត ដែលដូចលេខទូរស័ព្ទ ឬលេខជាទីស្រលាញ់បាន ដូចជាការទិញលេខទូរស័ព្ទមកប្រើប្រាស់ដែរ។
ដូច្នេះចង់បានលេខគណនី ABA ស្អាតៗ លេខ គូ លេខការ៉េ លេខ ហ៊ុងស៊ុយ, ដូច ថ្ងៃ ខែ ឆ្នាំកំណើត ដូចលេខទូរស័ព្ទលោកអ្នក ឬលេខជាទីស្រលាញ់ អាចអញ្ជើញមកបើកលេខពិសេសមួយខ្សែដែលជាលេខងាយចាំបាន ដោយការបើកគណនីថ្មីដែលជាលេខពិសេសកម្មង់នេះមានតម្លៃចាប់ពី 20$ ឡើងទៅ។
គួរឱ្យដឹងផងដែរថា ដើម្បីបើកគណនីថ្មីលេខពិសេស និងជ្រាបពីព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចអញ្ជើញទៅកាន់បណ្តាធនាគារ ABA Bank គ្រប់សាខាបាន៕
អត្ថបទ៖ ក្នុងស្រុក