ដូចយើងដឹងហើយថាសម័យនេះជាសម័យជឿនលឿន បច្ចេកវិទ្យាមានការរីកចំរើន កាលពីមុនចង់ទិញអ្វី ក៏ត្រូវប្រើលុយសុទ្ធមាសសុទ្ធ តែសម័យនេះធនាគារបានផ្តល់ភាពងាយស្រួលដល់មនុស្សដែលមានលទ្ធភាព អាចខ្ចីលុយ ឬទិញរបស់របរគ្រប់បែបយ៉ាង គ្រាន់តែត្រូវសង់លុយត្រលប់មកវិញជារៀងរាល់ខែ ដែលត្រូវបានគេដឹងថាជាការបង់រំលស់។
យ៉ាងណាក្តី មានតែអ្នកមានមុខរបររកស៊ីត្រឹមត្រូវ មានលទ្ធភាពរកប្រាក់ និងមានទ្រព្យសម្បត្តិដែលមានតម្លៃស្មើទេ ទើបធនាគារអនុញ្ញាតិឱ្យអ្នកខ្ចីលុយ ពោលទោះអ្នកគ្មានអ្វីសោះក៏ធនាគតមិនមែនឱ្យអ្នកខ្ចីដែរ។
ថ្មីនេះផងដែរ មាននារីស្រស់ស្អាតម្នាក់បានបង្ហាញទិដ្ឋភាពផ្ទះដ៏ស្រស់ស្អាតមួយកន្លែង រួមជាមួយរថយន្ដ Lexus NX 200t ដែលទើបតែទិញ ដែលជាកម្លាំងញើសឈាមប្រឹងប្រែងរកបាន តែជាការបង់រំលស់ប៉ុណ្ណោះ តែម្ចាស់គណនីមិនមានអារម្មណ៍ថាអាមាសគេមានតែមោទកភាពចំពោះសមត្ថភាពខ្លួនឯងទៅវិញ។
បើតាមរយៈគណនីហ្វេសប៊ុក Polyn Big-Size Victoria KH បានឱ្យដឹងថា៖ « មានសមត្ថភាពបង់រំលស់ផ្ទះ រំលស់ឡានហេីយ ខ្លាចអ្នកណានិយាយទៀត អាអ្នកនិយាយឱ្យគេហ្នឹង នាង/អាហែង សល់អីខ្លះហេីយ បានខំម្លេះ ឬមួយក៏ច្រណែនគេល្អជាងខ្លួន? ហេីយកុំនិយាយថា របស់បង់រំលស់សោះ ស្មានតែមិនមានអីសោះ សុខៗគេឱ្យផ្ទះ អោយឡានរំលស់មែន ធនាគារគេមិនមែនភ្លេីដូចអ្នកចាំតែនិយាយទេ។ យល់នៅបងប្អូនអ្នកទេីស មានកញ្ចក់នៅផ្ទះជួយ ឆ្លុះខ្លួនឯង ហេីយសួរខ្លួនថា៖សំនួរ ហេតុអ្វីអញមិនដូចគេ? ចំលេីយ៖ មកពីអញជាមនុស្សពូកែទេីស និង ពូកែច្រណែន និន្ទា ឈ្នានីស ហាសហាហា » ៕