តាំងពីបុរាណកាលមកមនុស្សជំនាន់ដើមជឿថា មនុស្សម្នាក់ៗ មានជីវិតនៅលេីផែនដី ចំនួន ១៣ ដង។ ហើយអ្នកនឹងស្លាប់ហើយចាប់ជាតិចុះឡើងៗរហូត តែអ្នកនឹងមិនដឹងពីរឿងរ៉ាវកាលពីអតីតជាតិរបស់អ្នកឡើយ។
បន្ទាប់ពីអ្នកស្លាប់ហើយចាប់ជាតិ គ្រប់ ១៣ដង ដួងវិញ្ញាណជីវិតអ្នកនឹងរលាយសាបសូន្យពីផែនដីតែម្តង ដែលគេហៅថាវដ្ដនៃថាមពលជីវិតរលាយបាត់ពីផែនដី វិញ្ញាណនឹងរលាយខ្សុលពីចក្រវាឡតែម្តង ។
ហើយតើអ្នកដឹងទេ រាល់ការចាប់ជាតិថ្មីរបស់អ្នក ជីវិតរបស់អ្នកនឹងមិនអាចសាងកំហុសដដែលៗដូចពីជាតិមុនៗឡើយ អាចនិយាយថាអ្នកនឹងធ្វើការសងត្រលប់នូវបាបកម្មពីជាតិមុនជាបន្តបន្ទាប់ បើនិយាយឱ្យស្រួលទៅ បើជាតិមុនអ្នកធ្វើខុស ជាតិនេះអ្នកនឹងមិនធ្វើខុសទៀតទេ តែអ្នកនឹងលុបលាងបាបកម្មនៅជាតិថ្មីវិញជាមួយនឹងជីវិតថ្មីខ្សែជីវិតថ្មី ហើយពេលខ្លះក្រោយការលុបលាងបាបកម្ម និងកំហុសដែលអ្នកបានសាងរួចរាល់ជីវិតរបស់អ្នកនឹងកាន់តែមានភាពល្អប្រសើរឡើងៗទៅវិញជាលំដាប់។ លុះមកដល់ជាតិចុងក្រោយ លោកអ្នកនឹងមានជីវិតមួយដ៏ល្អប្រសើរ និងមានក្តីសុខខ្លាំង ដែលអាចនិយាយបានថាអ្នកបានលុបលាងលកម្មគ្រប់ចំនួនជាតិរបស់អ្នកហើយ ថែមទាំងអាចត្រលប់ទៅរស់នៅលើឋានសួគ៌ផងដែរ។
តែបើទោះបីជាអ្នកមិនចងចាំពីសកម្មភាពពីជាតិមុនៗរបស់អ្នក ក៏មានវិធីងាយស្រួលម្យ៉ាងអាចដឹងដែរថា តើជាតិនេះរបស់អ្នក គឺជាជាតិទីប៉ុន្មានរបស់អ្នកហើយ ដោយយោងតាមថ្ងៃខែឆ្នាំកំណើតអ្នកតែម្តង។
# វិធីស្វែងរកជាតិរបស់អ្នក
យកថ្ងៃខែឆ្នាំកំណើតអ្នកបូលបញ្ចូលគ្នា។ បើបូកចូលគ្នា មានចំនួនលើសពីលេខ ១៣ អ្នកត្រូវយកលេខនោះបូកបញ្ចូលគ្នាបន្ថែមទៀត គឺបើបូកចូលគ្នាឃើញ ១៤ យក ១ បូក ៤ គឺ ស្មើនឹង ៥។
ឧទាហរណ៍៖ អ្នកកើតនៅថ្ងៃទី ២៦ ខែមីនា (ខែ៣) ឆ្នាំ ១៩៨២
ត្រូវយកលេខ ២ + ៦ +៣+ ១ + ៩ + ៨ + ២ = ៣១ ដូច្នេះ ៣ + ១ = ៤ នោះ ជាតិនេះ គឺជាជាតិទី ៤របស់អ្នកហើយ។
ចុះអ្នកវិញ ជាតិនេះជាជាតិទីប៉ុន្មានដែរ?
អត្ថបទដោយ៖ ក្នុងស្រុក
សម្រួលពី៖ World Mythology and History