ជារឿយៗ ព្រះនាងតូច នរោត្តម ជេនណា ដែលជាសែរាជវង្ស រមែងតែងតែបង្ហាញពីសមត្ថភាពរបស់ទ្រង់គ្រប់ទម្រង់ជាបន្តបន្ទាប់ បង្កឱ្យមានការកោតសរសើរជាខ្លាំងពីមហាជន និងអ្នកគាំទ្រទ្រង់ ព្រោះបើទោះបីជាទ្រង់មានព្រះជន្មវ័យក្មេង អាចនិយាយថាសមត្ថភាពទាំងនិយាយ និងច្រៀងបានពិរោះទាំងភាសាជាតិ និងភាសាបរទេសដល់ទៅ ៥ភាសា មិនថាតែសម្តែង ក្បាច់រាំអន្តរជាតិ និងការថតរូបម៉ូតជាដើម ទ្រង់មានទេពកោសល្យយ៉ាងឥតខ្ចោះ ហើយទ្រង់ថែមទាំងមានចរិតរួសរាយរមទម្យដោយមិនប្រកានខ្លួនជាសែរាជវង្សជាមួយអ្នកគាំទ្រផងដែរ។
ជាថ្មីម្តងទៀត ព្រះនាងតូច នរោត្តម ជេនណា បានធ្វើឱ្យបណ្តាអ្នកគាំទ្រភ្ញាក់ផ្អើលម្តងទៀតហើយ ក្រោយរូបភាពហាត់រៀនរបាំខ្មែរ៣សន្លឹករបស់ទ្រង់ ត្រូវបានបង្ហោះជាផ្លូវការ។ ដោយការហាត់រៀនរបស់ទ្រង់គឺជាសិល្បៈទម្រង់បុរាណខ្មែរតែម្តង ក្រោមការហាត់រៀនពីសំណាក់អ្នកគ្រូ ហង្ស សុភាព ដែលគ្រូឯកទេសផ្នែករបាំបុរាណខាងតួនាងទៀតផង។
នេះបើយោងតាមរយៈគណនីហ្វេសប៊ុក វប្បធម៌ខ្មែរ Khmer culture បានឱ្យដឹងថា៖ « ព្រះញាតិវង្សនិងសិល្បៈជាតិខ្មែរ♥️🇰🇭 គួរជាទីកោតសសើរក្រៃលែង នៃព្រះនាងតូច នរោត្តម ចេនណា ស្តេចសព្វព្រះហឫទ័យសមហាត់រៀនរបាំបុរាណជាមួយនិង អ្នកគ្រូ ហង្ស សុភាព គ្រូឯកទេសផ្នែករបាំបុរាណខាងតួនាង យ៉ាងវាងវៃឆ្លាតផង ។ ការបង្ហាត់នៃទម្រង់សិល្បៈបុរាណនេះត្រូវការគ្រូឯកទេសត្រឹមត្រូវនិងជាក់លាក់មួយរូបដើម្បីភាព សុក្រឹតភាពនិងត្រឹមត្រូវ បើសិនជាគេហាត់របាំបុរាណត្រូវតែគ្រូបង្ហាត់ក៏គ្រូបុរាណ បើហាត់តួនាយរោង ឬតួនាងក៏ជ្រើសរើសគ្រូឯកទេសអោយបានត្រឹមត្រូវ ដូចជាស្តេចជាដើម ។🙏🏻♥️
សង្គេតឃើញភាពមិនត្រឹមត្រូវមួយចំនួននាពេលបច្ចុប្បន្ន មានការខុសឆ្គងដោយការជ្រើសរើសយកគ្រូបុរស ឯកទេសខាងល្ខោនខោលមក បង្ហាត់របាំបុរាណទៅវិញ នេះជាភាពខុសឆ្គងមួយ គួរកែសម្រួល »។
នេះបានបង្ហាញថាទោះមានភាពក្មេងខ្ចីក្តី ព្រះនាងតូច នរោត្តម ជេនណា ពិតជាមានសមត្ថភាព និងទេពកោសល្យមិនធម្មតានោះឡើយ ទាំងសិល្បៈបែបបុរាណ និងសម័យ ហើយទៅអនាគតព្រះនាងតូចអាចនឹងក្លាយជាសែរាជវង្សដំបូងគេដែលពេញដោយសមត្ថភាពសិល្បៈគ្រប់ទម្រង់ដ៏ល្បីល្បាញផងដែរ៕
ប្រភពរូបភាពដ៏ល្អឥតខ្ចោះដោយ សាលា music art school