តើ អនាគត Netflix អាចនឹងមានវត្តមាននៅកម្ពុជា បូករួមទាំងមានអក្សរខ្មែររត់នៅពីក្រោមបានដែរឬទេ ?

សូមអានដោយយកចិត្តទុកដាក់ ក៏ជាសារមួយដល់អ្នកដែលគាំទ្រ កម្មវិធី មើលរឿង Netflix ។

សព្វថ្ងៃនេះយើងក៏បានដឹងហើយថា ស្របពេលដែល ស្ថានការណ៍ឺ កូវីដ កំពុងតែរាលដាលខ្លាំង អ្នកដែលនិយមទស្សនារឿងតាមរោងភាពយន្ក គឺមិនអាចទៅបានទេ ដោយសារតែរោងភាពយន្តបានបិទទ្វា តែយើងអាចទស្សនារឿងបានតាម Netflix នេះឯង !

តែដោយសារផលលំបាកគឺ Subtitles អង់គ្លេសគឺពិបាកមើល ដោយសារតែ Neflix មិនមាននៅក្នុងប្រទេសយើងទេ ដោយសារតែមិនមានអ្នកប្រើប្រាស់ ពោលគឺអ្នកខ្លះគេនិយាយថា​ មើលតែតាម វេបសាយ មើលយកទៅណាអស់ សម្រាប់ពាក្យនេះគឺ ខុស ហើយខ្ញុំពីមុនក៏ធ្លាប់គិតអញ្ចឹងដែរ តែពេលមកមើលរឿងក្នុងនេះគឺ ខ្ញុំឈប់មើលលើវេបសាយហើយ ( អនាគតប្រទេសយើងអាចប្លុកចោលវេបសាយទាំងអស់បាន ) ។

ដូច្នេះហើយ ខ្ញុំក៏សង្ឃឹមថា Netflix នឹងមានវត្តមាននៅលើប្រទេសយើងឆាប់ៗ ចុះ ហើយខ្ញុំក៏មិនគិតថា ៣ដុល្លា វាថ្លៃសម្រាប់យើងដែលនិយមទស្សនារឿង ជាពិសេសរឿងភាគ ជាមួយនឹង សម្លេងខ្នាតកុន រូបភាព ត្រជាក់ភ្នែកនោះដែរ ជាពិសេសនោះគឺ អាច Download បាននឹង Internet យឺតក៏អាចមើលបានដូចគ្នា ។

បើមានអ្នកប្រើប្រាស់ច្រើន Netflix អាចនឹងគិតគូរដាក់មកប្រទេសយើងដូចប្រទេសជិតខាងយើងដែរ ៕

Gear Netflix Subscription

50492872_401