មិនប្រកាន់ខ្លួនជាសែរាជវង្ស! ព្រះនាងតូច ​នរោត្តម ជេនណា សព្វព្រះទ័យភេសជ្ជៈតែគុជលំដាប់ Premium ទៅដល់ទីតាំងផ្ទាល់ តែទទួលបានការស្វាគមន៍ខ្លាំងពីបុគ្គលិក

ព្រះនាងតូច នរោត្តម​ ជេនណា ​គឺជាសែរាជវង្សដែលមានទេពកោសល្យខ្លាំងនៅក្នុងពិភពសិល្បៈ ​ពិសេសមានសមត្ថភាពសម្តែងមិនធម្មតាទាំង ​MV និងក្នុងខ្សែភាពយន្ត ថែមទាំងត្រូវបានគ្រប់គ្នាស្គាល់ដែរថា ​ជាសែរាជវង្សដែលមានចរិតស្រគត់ស្រគំ រួសរាយ ​ដោយមិនប្រកាន់ខ្លួនជាសែរាជវង្សផងដែរ  ដោយជារឿយៗព្រះនាងតូចតែងតែផ្តល់កិត្តិយសថតរូបយ៉ាងស្និទ្ធស្នាលជាមួយអ្នកស្រលាញ់គាំទ្រព្រះនាងទៀតផង។

យ៉ាងណាមិញ កាន់តែគួរឱ្យភ្ញាក់ផ្អើល កាលពីប៉ុន្មានថ្ងៃមុន ​មានមហាជនជាច្រើនបានប្រទះឃើញ ​ព្រះនាង  នរោត្តម ​ជេនណា នៅផ្សារទំនើបមួយកន្លែង ​ដោយព្រះនាងបានសព្វព្រះទ័យនូវភេសជ្ជៈតែគុជល្បីមួយប្រភេទ ថែមទាំងបានចូលទិញធម្មតាដូចជារាស្រ្តសាមញ្ញដោយមិនប្រកាន់ខ្លួនផងដែរ។

108920648_2818886335007847_6919348884310102066_o

109478528_2818886345007846_62087414375577616_o

ហាក់ភ្ញាក់ផ្អើលនឹងព្រះវត្តមានរបស់ព្រះនាងតូច ​ដែលធ្វើខ្លួនជាសាមញ្ញជនធម្មតាដោយមិនប្រកាន់ខ្លួន តែទាំងបុគ្គលិក និងក្រុមការងារភេសជ្ជៈតែគុជ ​Fire  Tiger  បានស្វាគមន៍ព្រះនាងតូចយ៉ាងកក់ក្តៅបំផុត ថែមទាំងថតរូបទុកជាអនុស្សាវរីយ៍យ៉ាងគួរសមឱនលំទោន គួរឱ្យសរសើរជាទីបំផុត។

115804942_2818886338341180_6675057217873609095_o

115840492_2818886525007828_6037381705063280282_o

109564049_2818886501674497_4284799724463409510_o

គួរឱ្យដឹងផងដែរថាភេសជ្ជៈដែលព្រះនាងតូចសព្វព្រះទ័យនោះ គឺជាភេសជ្ជៈប្រភេទតែគុជលំដាប់ ​Premium  Fire Tiger ដែលទើបតែដំណើរការសាខានៅកម្ពុជា តែទទួលបានភាពល្បីល្បាញពេញនិយមថាឆ្ងាញ់ខ្លាំងគ្រប់រសជាតិទាំងប្រជាជនខ្មែរ និងសែរាជវង្ស ដោយត្រូវបានគេស្គាល់ផងថា ជាកម្មសិទ្ធរបស់តារាសម្តែងស្រីល្បីឈ្មោះ កញ្ញា ​ស៊ីន យូប៊ីន  ជាម្ចាស់ប្រេនផ្ទាល់ ដែលមានទីតាំងនៅ ណូរ៉ូម៉ល ជាន់ទី២ ៕

109537138_2024675307663596_4638844565397963958_o

109770683_2024675234330270_6509468108225988101_o

115956667_2024675210996939_1993487035653019798_o

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: