អស្ចារ្យណាស់ ចម្លាក់ខ្សាច់ប្រាសាទអង្គរវត្តកម្ពុជា នៅតំបន់ យូសេនដម នៃប្រទេសអាឡឺម៉ង់

ដូចយើងដឹងហើយថា ​ប្រាសាទអង្គរវត្តកម្ពុជាយើង មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងណាស់ ទូទាំងពីភពលោកថាជាប្រាសាទបុរាណដ៏ល្អឥតខ្ចោះ មានក្បូរក្បាច់ចម្លាក់ល្អពិចិត្រគ្មាន២លើលោក ​ដែលធ្វើឱ្យប្រទេសជាច្រើនក៏បានសាងសង់ ​និងផ្តិតរូបភាពប្រាសាទខ្មែរយើងចម្លងទៅកាន់ប្រទេសពួកគេដើម្បិធ្វើការផ្សព្វផ្សាយផងដែរ។

ដោយថ្មីនេះ តាមរយៈគណនីហ្វេសប៊ុកផេក អ្នកស្នេហាវប្បធម៌ខ្មែរបុរាណ-We Love Khmer Culture បានឱ្យដឹងថា ​ពេលនេះប្រាសាទអង្គរវត្តខ្មែរយើងត្រូវបានយកធ្វើជា ចម្លាក់ខ្សាច់ប្រាសាទអង្គរវត្តកម្ពុជា ដែលកំពុងសណ្តំចិត្តអ្នកទស្សនា នៅតំបន់ យូសេនដម នៃប្រទេសអាឡឺម៉ង់ថែមទៀតផង។

S 58

110338071_294711928543326_1898519974476039180_n

យ៉ាងណាក៏ដោយ ​យើងមិនទាន់ទទួលបានដំណឹងនេះច្បាស់នៅឡើយនោះទេថា ​សំណង់ប្រាសាទចម្លងធ្វើពីដីខ្សាច់នេះតើនរណាជាអ្នកសាងសង់ ​តើជាជនជាតិខ្មែរ ​ឬក៏ជនជាតិអាល្លឺម៉ង។ ​តែយ៉ាងណានេះក៏អាចបង្ហាញថាប្រាសាទខ្មែរយើងពិតជាអស្ចារ្យណា់ ស់រហូតជនបរទេសកោតសរសើរយកតាំងបង្ហាញនៅប្រទេសគេបែបនេះ៕

ប្រភព៖ អ្នកស្នេហាវប្បធម៌ខ្មែរបុរាណ-We Love Khmer Culture

109898159_294711918543327_9199409652406764023_n

108088293_294711958543323_5932509227570078430_n

109512745_294711995209986_3963571402413691448_n

110316657_294711951876657_4416190637463951970_n