កុំចេះតែហ៊ាន! នេះជាអត្ថបទដែលប្រុសៗត្រូវតែអាន ​មុនចង់បំផ្លាញអនាគតនារីល្អៗណាម្នាក់

សូមមនុស្សប្រុសទាំងអស់​ អានអត្ថបទអប់រំនេះ​ ដោយយកចិត្តទុកដាក់​ ហើយព្យាយាមយល់​ និងពិចារណាឱ្យច្បាស់ មុននឹងអ្នកសម្រេចចិត្តថា ​ចង់លួងលោម ​និងចង់បំផ្លាញអនាគតនារីណាម្នាក់ ៖

១.​ មុនពេលដែលអ្នកថើបនាង​ អ្នកត្រូវប្រាកដថា​ នេះជាស្នេហា​ និងជាអារម្មណ៍ស្មោះពិតប្រាកដរបស់អ្នក​ ដែលមានចំពោះនាង​ មិនមែនជារឿងលេងសេីច​ ឬយកនាងត្រឹមជាការលេងសេីច​ ។

២.​ មុនពេលដែលអ្នកហារមាត់​ សន្យាចំពោះនាង​ អ្នកត្រូវតែប្រាកដចិត្ត​ថា​ អ្នកអាចធ្វេីវាបានដោយពិតប្រាកដ​ ដែលមិនមែនជាការសន្យាចោលឱ្យរួចពីមាត់នោះឡេីយ។

Ba42fca8 6d57 4be5 B535 Bb574a224907 Shutterstock 1299563899

៣.​ មុនពេលដែលអ្នកសម្រេចចិត្ត​ ចង់ដោះអាវរបស់នាងចេញ​ អ្នកត្រូវប្រាកដថាអ្នកត្រៀមខ្លួនរួចរាល់​ ប្រឈមមុខនឹងរាល់ផលវិបាកទាំងអស់ដែលប្រុងនឹងកេីតឡេីង​ ។

៤.​ មុនពេលដែលអ្នក ប្រុងប្រឡេះ​ ដោះអាវទ្រនាប់របស់នាង​ អ្នកត្រូវប្រាកដថា អ្នកបានត្រៀមខ្លួនក្លាយទៅជាមនុស្សប្រុស​ ដែលមានទំនួលខុសត្រូវខ្ពស់​ នូវអ្វីដែលអ្នកប្រព្រឹត្តិ​ ។

៥.​ មុនពេលដែលអ្នក​ ប្រុងនឹងប្រឡេះខោ​ និងខោក្នុងនាង​ អ្នកត្រូវប្រាកដច្បាស់ថា​ អ្នកជាមនុស្សមានសមត្ថភាព​ មានភាពក្លាហានគ្រប់គ្រាន់ក្នុងការប្រឈមមុខដោះស្រាយរាល់បញ្ហា ថែមទាំងអាចស៊ូទ្រាំនឹងការលំបាកនានា​ ដែលនឹងអាចជួបប្រទះក្នុងពេលបន្តបន្ទាប់។

107768744_680678929152244_975155198219951786_n

តេីអ្នកដឹងទេ​ ការបាត់បង់ព្រហ្មចារី​ មិនមែនជារឿងកំប្លែងនោះទេ​ ហើយវាក៏មិនមែនគ្រាន់តែជារឿងការសប្បាយតែមុខប៉ុណ្ណោះដែរ​។

តេីអ្នកដឹងទេ​ ៩៩%​ នៃអារម្មណ៍មនុស្សស្រីអាចលះបង់រឿងបែបនេះចំពោះមនុស្សដែលនាងស្រលាញ់​ និងប្រាកដចិត្តថានាងអាចផ្ញេីវាសនាលេីប៉ុណ្ណោះ។

តេីអ្នកដឹងទេ​ តម្លៃមនុស្សស្រីក៏មិនមែនស្ថិតលេីព្រហ្មចារីតែមួយមុខដែរ​ តែនោះគឺភាពស្មោះត្រង់​ ការលះបង់​ និងអត្តចរិតពិតរបស់នាង។

ដូច្នេះចូរធ្វើជាបុរសពិត​ គិតមុននឹងគូរ​ កុំយកការសប្បាយមួយពេល​ បំផ្លាញអនាគតរបស់នារីណាម្នាក់​ ព្រោះអ្នកក៏មានម្តាយជាស្រី​ ហេីយ​ បង​ ឬប្អូនអ្នកក៏ជាមនុស្សស្រីដូចគ្នា។

ហើយយ៉ាងណាមិញអត្ថបទនេះគឺសំដៅតែលើប្រុសព្រាន ​ឬបុរសមិនល្អ ​ដែលគិតចង់លួងលោម  បោកបញ្ឆោត និងបោកប្រាស់យកខ្លួនប្រាណមនុស្សស្រីដែលគ្នាមិនដឹងអិ ​មិនយល់សេចក្តី ​ងាយចាញ់បោកការលួងលោមប៉ុណ្ណោះ តែការនិយាយនេះមិនសំដៅទៅលើស្រីនាយត្បាញអាយ ​និងស្រីហក់លោតមិនល្អឡើយ៕

ប្រភព៖ Sad Inside

បកប្រែ​ និងសម្រួលបន្ថែមដោយ៖​ ចែធំ​ Page: កវីលាក់ស្នេហ៍-ប្រលោមលោក