ចង់ដឹងថា គេស្រឡាញ់យើងពិតឬក៏អត់ មើលតែលើ ៥ ចំណុចនេះទៅដឹងហើយ!

ពេលខ្លះ ការមើលលើដៃគូ ចង់ដឹងថា គាត់ស្រឡាញ់យើងពិត ស្រឡាញ់យើងស្មោះឬក៏អត់នោះ មិនពិបាកឡើយ ត្រឹមមើលលើ៥ចំណុចជាគោលធំៗនេះ ក៏អាចឱ្យយើងដឹងហើយថា គាត់ពិតជាស្រឡាញ់ គោរព ឱ្យតម្លៃ និងទុកយើងសំខាន់ប៉ុនណា។

១. គាត់លះបង់ដើម្បីយើង

151cea7b1f5d3066712439a8ede8dafde55f88d9

ជាការពិតណាស់ សម្រាប់មនុស្សដែលយើងស្រឡាញ់ យើងប្រាកដជាអាចលះបង់ និងផ្ដល់ឱ្យគាត់បានជានិច្ច វាក៏ដូចគ្នាដែរ បើគាត់ពិតជាស្រឡាញ់យើងមែន ច្បាស់ណាស់ថាគាត់នឹងព្រមលះបង់គ្រប់យ៉ាងដើម្បីយើង ដោយពុំរារែកចិត្តនោះឡើយ។

២. គាត់កែប្រែដើម្បីយើង

902e9f2e4bd34eb33cb81dbe0dd306a512c914a5

បើគាត់ធ្លាប់មានអតីតមិនល្អ ឬក៏គាត់មានទម្លាប់ណាមួយដែលយើងមិនពេញចិត្ត តែគាត់បែរជាព្រមកែប្រែដើម្បីយើង គាត់ព្រមចាប់ផ្ដើមជាថ្មីដើម្បីយើងនោះ មានន័យថា គាត់ពិតជាស្រឡាញ់យើងខ្លាំង និងច្បាស់លាស់ជាមួយយើងហើយ ព្រោះមនុស្សយើងម្នាក់ៗ មិនងាយនឹងកែប្រែនូវទម្លាប់ដើម្បីអ្នកណាផ្ដេសផ្ដាសនោះទេ លើកលែងតែមនុស្សដែលគេស្រឡាញ់។

៣. គាត់មិនដែលបង្ខំឱ្យយើងកែប្រែដើម្បីគាត់

805fdb0b8b1c36f39cd870146ad4c8de7d528183

គាត់ស្រឡាញ់យើងជាយើង គាត់ទទួលយកគ្រប់យ៉ាងដែលជាយើង មិនថាល្អ អាក្រក់បែបណា ក៏គាត់អាចទទួលយកបានជានិច្ច ត្រង់នេះហើយ មានន័យថា គាត់ស្រឡាញ់យើង មិនមែនមើលលើរូបសម្រស់ ទ្រព្យសម្បត្តិ ឬអ្វីដែលនៅខាងក្រៅនោះឡើយ។

៤. គាត់គោរពរាល់ការសម្រេចចិត្តរបស់យើង

D553f0bbde11e7cf6aad4be12101a8db9d9aebb8

គាត់តែងតែគោរពតាមការសម្រេចចិត្តរបស់យើង គាត់តែងតែជួយគិត ផ្ដល់ជាគំនិត និងជ្រោមជ្រែងយើងពីក្រោយជានិច្ច រាល់គំនិតដែលយើងផ្ដល់ទៅឱ្យគាត់ បើមិនល្អគាត់ជួយកែប្រែ តែបើមិនត្រូវចិត្តគាត់ គាត់ក៏បានត្រឹមតែប្រាប់ពីរបីម៉ាត់ តែចុងក្រោយ គាត់ក៏នៅតែតាមយើងដដែល។

៥. គាត់ទំនេរសម្រាប់យើងជានិច្ច

32db9a878ecb78df601f4a69b5652e135acb06a1

B3cf8fca78b3d6586e3d8dddf2d95c026688d782

មិនថារវល់ការងារ មមាញឹកប៉ុនណាទេ តែសម្រាប់យើងគឺ គាត់អាចឆ្លៀតពេលដើម្បីយើងបានជានិច្ច ព្រោះគាត់ទុកយើងសំខាន់សម្រាប់គាត់ ដូច្នេះ គាត់ក៏អាចទុកការងារចោលមួយឡែក ដើម្បីនៅក្បែរកំដរយើងដែរ៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: