បទចម្រៀងមួយបទ ដែលមានចំណងជើងថា « ពីក្មេងញៀនថ្នាំ » របស់លោក គូម៉ា ហាក់ផ្ទុះខ្លាំងគួរសម កាលពីចុងឆ្នាំ ២០១៩ ស្រាប់តែពេលនេះវីដេអូចម្រៀងនេះបានចេញ MV ជាផ្លូវការហើយ ក្រោមការដឹកនាំសម្តែងពី Director ចាស់វស្សា លោក វ៉ាត លីម៉េង ជាមួយនឹងអត្ថន័យអប់រំក្នុងសង្គមសព្វថ្ងៃ។
ជាមួយគ្នានេះដែរ ក៏មានការភ្ញាក់ផ្អើល ក្រោយលេចមុខប្រធានផ្នែកនិពន្ធ និង ជាអ្នកនិពន្ធរ័យក្មេង ប្រចាំស្ថានីយ៍ទូរទស្សន៍ Town Full HDTV លោក យន ប៊ុនរាជ ដែលគ្រប់គ្នាមិនដែលបានដឹងសោះ ថាលោកក៏បានចេញមកសម្តែងក្នុង MV មួយបទនេះដូចគ្នា ដោយលោកសម្តែងជាតួអង្គអាក្រក់ ជាក្មេងពាល ក្មេងលេងថ្នាំ ជាប្រភេទក្មេងដែលសង្គមស្អប់ខ្ពើមខ្លាំងជាទីបំផុត ដែលការសម្តែងនេះហាក់ស័ក្តសមឥតខ្ចោះ ធ្វើឱ្យអ្នកទស្សនិកជនទស្សនាហើយស្លុងអារម្មណ៍ខ្លាំង ដែលការសម្តែងនេះថែមទាំងផ្ទុយស្រលះពីចរិតពិតលោកនៅខាងក្រៅផងដែរ។
បើចង់ដឹងថា MV ខាងលើនេះមានអត្ថន័យយ៉ាងណានោះ សូមទស្សនាវីឌីអូនៅខាងក្រោម៖