អ្នកដែលចូលចិត្តនិយមទទួលទានកាហ្វេ ច្បាស់ណាស់ប្រសិនជាមានឱកាស ចង់ធ្វើដំណើរកម្សាន្តភ្លក់កាហ្វេនៅគ្រប់ហាងទូទាំងប្រទេសជាមិនខាន ហើយបើបានហាងមានបរិយាកាសប្លែកទៀតគឺរឹតតែអស្ចារ្យតែម្តង។
ដូច្នេះកុំឱ្យខាតពេលយូរ ថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំហាងកាហ្វេមួយកន្លែងទៀតហើយ ធានាថាមានលក្ខណៈប្លែកថ្មី ខុសពីហាងកាហ្វេដទៃដែលធ្លាប់បានណែនាំកន្លងមក នោះគឺ ហាងកាហ្វេ ดู มัน ดี ( Doo Man Dee) ។
ហាងកាហ្វេ ดู มัน ดี ( អានថា Doo Man Dee បកប្រែថា មើលទៅល្អ) ត្រូវបានគេផ្តល់រហ័សនាមថាជាហាងកាហ្វេផ្ទះបុរាណ ដោយសារតែហាងកាហ្វេនេះ បានយកទីតាំងផ្ទះបុរាណមានអាយុដល់ទៅជាង ១០០ឆ្នាំ ធ្វើជាហាងកាហ្វេ តែទទួលបានអតិថិជនមកទទួលទានយ៉ាងច្រើន ដោយសារតែលក្ខណៈប្លែកព្រឺព្រួចខុសគេតែម្តង។
ការតុបតែងហាងមួយនេះ មានលក្ខណៈបែប Classic ហើយវត្ថុតុបតែង និងដាកតាំងសុទ្ធតែជារបស់ចាស់ៗ ដែលម្ចាស់ហាងបានប្រមូលទិញយកមក សុទ្ធតែជារបស់មានអាយុកាល១០០ឆ្នាំ ដែលកម្រនឹងបានឃើញផ្ទាល់ភ្នែកណាស់ ហើយក៏ជាទីតាំងដែលអាចថតរូបបានស្អាតប្លែកមិនគួរមើលរំលងផងដែរ។ បន្ថែមពីសោភណ្ឌភាពហាង កាហ្វេ និងភេសជ្ជៈនៅហាងនេះ ក៏មានរសជាតិឆ្ងាញ់ប្លែកដែរ ដែលស័ក្តសមជាមួយនឹងកន្លែងអង្គុយមានបរិយកាសប្លែកថ្មីគួរជាទីមនោរម្យ៕
ទីតាំង៖ ឃុំថារឿ ស្រុក ថារឿ ខេត្ត ព្រះនគរ ក្រុងស្រីអយុធ្យា ។
☎️ លេខទំនាក់ទំនង 5936 061 324
📩 FB: The store looks good
អត្ថបទរក្សាសិទ្ធ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Cafe Story : รีวิวคาเฟ่ ทุกวัน